អាជ្ញាធរខណ្ឌឫស្សីកែវ បានស្តារប្រឡាយរំដោះទឹកចេញពី មូលដ្ឋានសង្កាត់ទួលសង្កែ
ថ្ងៃចេញផ្សាយ: Tuesday, April 28, 2015, 9:57 AM
កាលពីព្រឹកថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៤ មានភ្លៀងមួយមេយ៉ាងធំ បាន ធ្វើអោយតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ មានការលិចលង់ ដោយជំនន់ទឹក ភ្លៀង ។ ក្នុងនោះមូលដ្ឋាន សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ក៏មានការលិចលង់ ផងដែរ ។ ក្នុងនាមអជ្ញាធរមូលដ្ឋាន លោក ធុយ សុខន អភិបាល នៃគណៈ អភិបាលខណ្ឌឫស្សីកែវ បានចាត់វិធានការបន្ទាន់ដោយអោយ លោក កូប ស្លេះ អភិបាលរងខណ្ឌ ដឹកនាំកំលាំងអាជ្ញាធរខណ្ឌ-សង្កាត់ ចុះពិនិត្យ និងស្តារ ប្រឡាយ អូរបាក់ទូក ដើម្បីរំដោះទឹកចេញពីរាជធានីភ្នំពេញ ក៏ដូចជាក្នុង មូលដ្ឋានសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ជាលទ្ធផលកំលាំងយើងបានចាត់វិធានការស្តារប្រឡាយចំនួន ០៤ គោលដៅ គឺ ៖ គោលដៅទី០១ នៅចំណុចផ្លូវរទេះភ្លើងក្រុមទី១ ភូមិទួលគោក និងក្រុម៩ ភូមិទួលសង្កែ, គោលដៅ ទី២ នៅចំណុចក្រោយវត្តទួលសុវណ្ណារាម ក្រុមទី៦, ១២ ភូមិទួលសង្កែ, គោលដៅទី៣ នៅចំណុចជិតបុរីគង់ប៊ុនហាវ ក្រុមទី១៣ ភូមិទួលគោក និងគោលដៅទី៤ នៅប្រឡាយអូរវែង ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ។ ក្នុងចំណោម៤ គោលដៅនោះយើងស្តារប្រឡាយសំរេចបាន០២គោលដៅ គឺគោលដៅទី១ និងទី២ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៤ និងបន្ត០២គោលដៅទៀត ។ មកដល់ពេលនេះយើងសង្កេតឃើញថា ល្បឿនទឹកមានការហូរលឿន ធ្វើឱ្យ តំបន់មួយចំនួនទឹកស្រកជាបណ្តើរៗ។