ទំព័រដើម  /  ពាណិជ្ជកម្ម  /  ឱកាសវិនិយោគ

ឱកាសវិនិយោគ

sample003

យើង ជឿជាក់ដោយក្តីសង្ឃឹមយ៉ាងមុតមាំថា រាជធានីភ្នំពេញអាចផ្តល់ឱកាសទូលំទូលាយគ្មានព្រំដែនសំរាប់ ការវិនិយោគ ដោយចាប់រាប់ពីវិស័យកាត់ដេរ និងផលិតកម្មធនស្រាល ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសំណង់ វិស័យអប់រំ និងសុខាភិបាល រហូតដល់ការធ្វើអាជីវកម្មលើធនធានធម្មជាតិមិនទាន់ទាញយក និង កសិឧស្សាហកម្មផងដែរ។

វិស័យនានាដែលត្រូវបានជំរុញឱ្យធ្វើវិនិយោគ


កសិពាណិជ្ជកម្ម និងការកែច្នៃផលិតផលកសិកម្ម

 • ការបង្កបង្កើនផលដំណាំ
 • ការចិញ្ចឹមសត្វ
 • វិស័យនេសាទ
 • ការផលិត និងកែច្នៃម្ហូបអាហារ និងផលិផលជាប្រភេទអាហារផ្សេងទៀត
 • សកម្មភាពផលិត និងសកម្មភាពធ្វើអាជីវកម្មដើម្បីការពារបរិស្ថាន

វិស័យកាត់ដេរ និងផលិតកម្មធនស្រាល

 • ដំណើរការផលិតនូវផលិតផលវាយនភណ្ឌក្នុងរោងចក្រ
 • ដំណើរការផលិតសំលៀកបំពាក់ និងគ្រឿងវាយនភណ្ឌផ្សេងទៀត
 • ដំណើរការកផលិតគ្រឿងអគ្គិសនី និងគ្រឿងអេឡិចត្រូនិច

វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសំណង់

 • ការសាងសង់ផ្លូវជាតិ និងស្ពាន
 • ដំណើរការដឹកជញ្ជូន និងតំឡើងឧបករណ៍សំរាប់ដឹកជញ្ជូន
 • ការផលិតគ្រឿងម៉ាស៊ីន និងឧបករណ៍ប្រើក្នុងឧស្សាហកម្ម

ផ្នែកសេវាកម្មនានា ៖ វិស័យអប់រំ និងសុខាភិបាល

 • អាគារបំរើវិស័យសុខាភិបាលដែលមានកំរិតស្តង់ដារអន្តរជាតិ
 • អាគារ និងគ្រឿងបរិក្ខារនានាបំរើដល់វិស័យអប់រំ ក្នុងកំរិតស្តង់ដារអន្តរជាតិ
 • មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ

វិស័យទេសចរណ៍ ៖

 • ការសាងសង់សណ្ឋាគារ
 • ប្រព័ន្ធហេដ្ឋារចនាសសម្ព័ន្ធរូបវន្តដែលបំរើដល់វិស័ទេសចរណ៍ និងវិស័យវប្បធម៌

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់ធ្វើវិនិយោគទុនក្នុងរាជធានីភ្នំពេញ សូមមកទំនាក់ទំនងទីចាត់ការផែនការនិងវិនិយោគ (ការិយាល័យវិនិយោគ)នៅអាគារសាលារាជធានីភ្នំពេញ។