ទំព័រដើម  /  ភ្ញៀវ និងវិស័យទេសចរណ៍  /  ការរស់នៅ និង វប្បធម៍កម្ពុជា

ការបំពេញបែបបទយកទិដ្ឋការចូលប្រទេសកម្ពុជា


(មកកំសាន្ត-មករស់នៅ-មកធ្វើការ-មករកស៊ី…….)

ចំពោះជនបរទេសដែលមានបំណងមករស់នៅ ឬស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​សុំទិដ្ឋការ​តាម​លក្ខខណ្ឌ​ដូច​ខាង​ក្រោម :

 • អាចសុំទិដ្ឋិការរស់នៅបានពី១ខែទៅ៣ខែ ក្នុងអម្លុងពេលនេះអាចប្រកបអាជីវកម្មបាន ។ ក្រោយ​ពី​ផុត​សុពលភាព​អាច​សុំ​បន្តរយៈពេល ១ឆ្នាំ ។
 • ត្រូវបង់ការសុំទិដ្ឋាការចំនួន ១០០ដុល្លារ (រយៈពេល៦ខែ មិនអចិន្ត្រៃយ៍)​​​ និង ១៨០ដុល្លារ (សំរាប់រយៈពេល១ខែ) ។
 • សំរាប់ព័ត៌មានពិស្តារសូមទាក់ទងតាមរយៈក្រសួងមហាផ្ទៃ

ការធានារ៉ាប់រងនានាដូចជា :


ជនបរទេសត្រូវធានារ៉ាប់រងខ្លួនឯង ដូចជា: ផ្ទះ ឡាន សុខភាព ( ១ ឆ្នាំបង់ធានារ៉ាប់រងម្តង )

១. ការរកការងារធ្វើ

គ្មានជនបរទេសណាម្នាក់ អាចប្រកបមុខរបរណាមួយ ដោយគ្មានប័ណ្ណការងារ និងសៀវភៅការងារ ដែល​ចេញ​ដោយ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ជនបរទេសនោះត្រូវបំពេញល័ក្ខខ័ណ្ឌផេ្សងៗទៀត ដូចតទៅ:

 • ត្រូវមានជាមុន នូវប័ណ្ណការងារត្រឹមត្រូវដើម្បីប្រកបមុខរបរ របស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា
 • ត្រូវបានចូលមកព្រះរាជាណាចក្រកម្ពុជាដោយត្រឹមត្រូវតាមច្បាប់
 • ត្រូវមានលិខិតឆ្លងដែនត្រឹមត្រូវ
 • ត្រូវមានប័ណ្ណស្នាក់នៅត្រឹមត្រូវ
 • ត្រូវមានកាយសម្បទាសមស្រប ទៅនិងមុខរបរនោះ ហើយគ្មានកើតជំងឺឆ្លងណាមួយ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាចដកហូតប័ណ្ណការងារក្នុងករណីដូចតទៅ:

 • កាលណាអ្នកកាន់ប័ណ្ណនេះ មិនបំពេញល័ក្ខខណ្ឌណាមួយដែលបានកំណត់ក្នុងចំណុចទាំង៥ខាងលើ
 • កាលណាមុខរបរដែលត្រូវពន្យាររបស់អ្នកកាន់ប័ណ្ណការងារនៅព្រះរាណាចក្រកម្ពុជា ។ ការ​ដក​ហូត​នេះ អនុវត្តនៅពេលផុតកំណត់នៃប័ណ្ណការងារ ដែលអាចចេញអោយ ឫបានពន្យារដល់ជនបរទេសនេះ។
 • កាលណាអ្នកកាន់ប័ណ្ណ គ្មានការងារធ្វើលើសពីរយៈពេលមួយខែ ឫជននោះបានចូលទៅធ្វើការជាមួយ និយោជិត​ដទៃ​ទៀត។

ការកំរិតភាគរយអតិបរមានៃជនបរទេស

ផ្អែកតាមសំណើរបស់ម្ចាស់ ឫនាយកសហគ្រាស គ្រឹះស្ថាននីមួយៗ ជាទូទៅក្រសួងការងារ និងបណ្តុះ បណ្តាល​​វិជ្ជា​ជីវៈ​​នឹង​អនុញ្ញាត​​អោយ​ប្រើប្រាស់​ហត្ថពល​កម្ម​ បរទេសមិនលើសពី ១០ភាគរយ នៃចំនួនកម្មករ និយោជិតខ្មែរសរុប ។
អាត្រាអតិបរមា ១០ភាគរយ នេះបែងចែកទៅតាមប្រភេទនៃកម្មករនិយោជិត ដូចខាងក្រោមៈ

 • និយោជិកការិយាល័យ ៣ភាគរយ
 • និយោជិក ឬកម្មករឯកទេស ៦ភាគរយ
 • និយោជិក ឬកម្មករគ្មានឯកទេស ១ភាគរយ

ក្នុង​ ករណីដែលសេចក្តីត្រូវការប្រើប្រាស់ហត្ថពលកម្មបរទេសលើសពីអត្រា ១០ភាគរយ ត្រូវបញ្ជាក់អោយលំអិត និង​ច្បាស់​លាស់​អំពី​មុខងារ មុខវីជ្ជាជីវៈឯកទេស ឬមុខជំនាញវិជ្ជាជីវៈនៃជនបរទេសម្នាក់ៗ ដែលត្រូវការជ្រើសរើសចូលមកបំរើការងារ និងមូលហេតុជាក់ស្តែងដែលនាំអោយមានសេចក្តីត្រូវការហត្ថ ពលកម្មបរទេសម្នាក់ៗ ដែលលើពីអាត្រា ១០ភាគរយនោះផង ។

២. ការស្វែងរកកន្លែងស្នាក់នៅ ប្រភេទផ្ទះ តំលៃ ទីតាំង ។ល។

 • ភូមិសាស្រ្តទី១ គឺផ្លូវធំ ហើយតំលៃសំណង់ផ្ទះចាស់-ថ្មី ស្ថិតនៅក្នុងចន្លោះប្រហែលពី ២០០ដុល្លារ ដល់៣០០ដុល្លារ/ម២ (ក្នុងបុរីតំលៃ ៦០០ដុល្លារ) និងដី ២.០០០ដុល្លារ/ម២ ។
 • ភូមិសាស្រ្តទី២ គឺផ្លូវតូច តំលៃសំណង់ផ្ទះចាស់-ថ្មី ក្នុងចន្លោះពី ១៥០ដុល្លារ ដល់២៥០ដុល្លារ/ម២ (បុរី ៦០០ដុល្លារ)​និងដី ១.៥០០ដុល្លារ/ម២ ។
 • ភូមិសាស្រ្តទី៣ គឺផ្លូវដី តំលៃដីចន្លោះពី១០០ដុល្លារ ដល់ ៤០០ដុល្លារ/ម២ ។

៣. ការជាប់ការតព្វកិច្ចពន្ធនានាក្នុងនាមជាជនបរទេស

 • ចំពោះជនបរទេសធ្វើការអោយគេ
  • ជនបរទេសដែលមករស់នៅ ហើយមកធ្វើអាជីកម្ម (ពន្ធយកតែលើអាជីវកម្ម)
  • ជនបរទេសនៅក្រោម ១៨២ ថ្ងៃចាត់ទុកថាអនីវេសជន (មិនអចិន្រ្តៃយ៏)
  • ជនបរទេសរស់នៅជា General Manager ត្រូវជាប់ពន្ធលើប្រាក់បៀរវត្សរ៍ធម្មតាតាមតារាងច្បាប់ពន្ធ (បង់តាមបៀវត្សរ៍ ដកពន្ធកូនចេញ)
  • បើជនបរទេសជា General Manager ធ្វើការបានតែ ១៨២ថ្ងៃ ត្រូវជាប់ពន្ធលើប្រាក់បៀវត្សរ៍ធម្មតាតាមតារាងពន្ធ (អាត្រាពន្ធ២០ភាគរយ)
  • បើជនបរទេសជួលផ្ទះនៅត្រូវជាប់ពន្ធលើអត្ថប្រយោជន៍បន្ថែម ២០ភាគរយ (ក្រុមហ៊ុនជួលផ្ទះត្រូវបង់បន្ថែម ២០ភាគរយ រីឯជនបរទេសជួលផ្ទះមិនត្រូវបង់បន្ថែម ២០ភាគរយទេ)
 • ជនបរទេសរកស៊ីផ្ទាល់ខ្លួន
  • ជនបរទេសរកស៊ីម៉ៅការ នៅតាមខណ្ឌ ឫផ្សារតូចៗ (លក់នៅតាមផ្សារតូច)
  • ជនបរទេសរកស៊ី បើគាត់ចុះបញ្ជីតាមរបបស័្វយប្រកាស (របបពិត)
  • ជនបរទេសរកស៊ីខ្លួនគាត់ ត្រូវជាប់ពន្ធបៀវត្សរ៍អត្ថប្រយោជន៍បន្ថែម
  • ជនបរទេសត្រូវបង់ពន្ធលើប្រាក់ចំណេញ (ប្រាក់រដោះពន្ធលើប្រាក់ចំណេញប្រចាំខែ)
  • បើគាត់ចុះបញ្ជី VAT ត្រូវជាប់ពន្ធអាករ (VAT អាករលើតំលៃបន្ថែម)
   (លើកលែងតែធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងបើករកស៊ី)
  • ជនបរទេសត្រូវជាប់ពន្ធអប្បបរិមា
  • ជនបរទេសជាប់ពន្ធកាត់ទុក
  • ជនបរទេសជាប់ពន្ធប៉ាតង់ ( ១ឆ្នាំបង់ម្តង ១/២ឆ្នាំម្តង )
  • ជនបរទេសជាប់ពន្ធប្រថាប់ត្រា
  • ជនបរទេសជាប់ពន្ធលើផ្លាកយីហោ
  • ជនបរទេសជាប់ពន្ធស្នាក់នៅ ( សណ្ឋាគារ )
  • ជនបរទេសជាប់ពន្ធលើមធ្យោបាយដឹកជញ្ជូន ( បង់ខ្លួនឯង១ឆ្នាំម្តង )
  • ជនបរទេសជាប់ពន្ធអាករបំភ្លឺ ( យកលើស្រា បារី )
  • ជនបរទេសជាប់ពន្ធពិសេស ( ជាប់ពន្ធគយនាំចូលមុខទំនិ្ដែលត្រូវជាប់អាករពិសេស បើគាត់ផលិតស្រាបៀរត្រូវបង់ពន្ធអាករពិសេសដែរ )
  • ជនបរទេសជាប់ពន្ធតែមប្រិ៍ ( ស្រោមសំបុត្រដែលត្រូវធ្វើក្នុងស្រុក និងក្រៅប្រទេសត្រូវមានបិទតែមប្រិ៍ )
  • ជនបរទេសជាប់ពន្ធទិញ Apartment ( បន្ទប់ ) គាត់ត្រូវជាប់ពន្ធប្រថាប់ត្រា ។

៤. ប្រព័ន្ធផ្សព្វផ្សាយសំរាប់ជនបរទេស និងទេសចរណ៍

phnompenh-axelrod-0033-126620562271794076កន្លងមកក្រសួងទេសចរណ៍បានធ្វើការផ្សព្វផ្សាយតាមរយៈ Website: www.mot.gov.kh E-mail: admin@mot.gov.kh តាមបណ្តាញទូរទស្សន៍ជាតិ-អន្តរជាតិ-កាសែត តាមទីកន្លែងដែលភ្ញៀវជាតិ-អន្តរជាតិ ចូលទស្សនា និងកូនសៀវភៅផ្នត់ និងទីភ្នាក់ងារទេសចរណ៍ ។

៥. ស្ថានទូតនានា

សូមចុចទីនេះ ដើម្បីរកស្ថានទូតនានា នៅលើផែនទីទីក្រុង

6. ការទទួលបានការអប់រំនៅក្នុងប្រទេសកម្ពុជាសំរាប់ជនបរទេស

សំរាប់ជនបរទេសជាជនជាតិខ្មែរ (អណិកជន)

7. មធ្យោបាយធ្វើដំណើរ ( ល័ក្ខខ័ណ្ឌសំរាប់សុំប័ណ្ណបើកបរ )

 • phnompenh-axelrod-0002-126620557189526732ចំពោះជនបរទេសដែលមករស់នៅប្រទេសកម្ពុជាលើសពី៦ខែ មានសិទ្ធិ​ដាក់ពាក្យសុំប្រលង​យកប័ណ្ណបើកបរ​ដូចពលរដ្ឋខែ្មរ​ទូទៅ ។
 • ចំពោះជនបរទេសដែលមានប័ណ្ណបើកបរអន្តរជាតិហើយ អាចមានសិទ្ធិសុំប្តូរយកប័ណ្ណបើកបរ​របស់ប្រទេស​កម្ពុជា​បាន ហើយ​សុពលភាព​បានតែរយៈពេល ១ឆ្នាំ ។
 • ចំពោះជនបរទេសដែលមានប័ណ្ណបើកបរអន្តរជាតិ សំរាប់រថយន្តប្រភេទធ្ងន់( ធំ ) នៅពេលដែលសុំប្តូរ​យកប័ណ្ណ​បើកបរ​របស់​ប្រទេសកម្ពុជាអាចផ្តល់ជូនតែរថយន្តធុនស្រាល ( តូច ) ។

៨. សកម្មភាពសំរាប់ការលំហែ និងសំរាកphnompenh-axelrod-0034-126620562481874001

 1. ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ៖
  • សារៈមន្ទីរជាតិ – វត្តអារាម – វិមានឯករាជ្យ – វត្តភ្នំ
  • មជ្ឈមណ្ឌលប្រល័យពូសាសន៍ជើងឯក -សារមន្ទីរទួលស្លែង
  • ពិធីបុណ្យច្រត់ព្រះនង្គ័ល – ចូលឆ្នាំថ្មី – ភ្ជុំបិណ្ឌ – បុណ្យអុំទូក
 2. ទេសចរណ៍ធម្មជាតិ ៖
  • ជិះទូកតាមបឹងទន្លេសាប និងទន្លេមេគង្គ – មើលសកម្មភាពស្ទូចត្រី
 3. ទេសចរណ៍កីឡា៖
  • វាយកូនគោលនៅទីលានដែលប្រកបដោយស្តង់ដាអន្តរជាតិ ៖ គ្រេនភ្នំពេញ, Royal Cambodia Golf Course
 4. លំហែកាយ៖
  • សួននានា ក្នុងរាជធានី ដូចជា សួនសម្តេចហ៊ុនសែន, សួនវិមានឯករាជ្យ, សួនមុខវាំង, សួនមុខCDC ។ល។
  • ពេលរាត្រីដើរកំសាន្តតាមមាត់ទន្លេ ទស្សនាផ្សាររាត្រី ។ល។

9. ការស្វែងរកជំនួយផ្នែកសុខភាព ឬសុខាភិបាលphnompenh-axelrod-0013-126620558844769987

 • រាជធានីភ្នំពេញមានមន្ទីរពេទ្យជាតិ ចំនួន ៧កន្លែង គឺ : មន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យ ព្រះកុសមៈ មន្ទីរពេទ្យមិត្តភពកម្ពុជា-សូវៀត មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យគន្ធបុប្ផា មជ្ឈមណ្ឌលគាំពារមាតា និងទារក ។
 • សេវាសុខាភិបាលឯកជនមាន ១០៣កន្លែង ។

10. ប្រព័ន្ធធនាគារ និងការផ្ទេរប្រាក់

 • ការប្តូរប្រាក់ ការផ្ទេរប្រាក់ និងប្រាក់បញ្ញើ គឺធ្វើទៅតាមរយៈធនាគារដ្ឋ និងឯកជន ។