ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ ប្រារព្វពិធីដាំកូនឈើ និងច...

រដ្ឋបាលរាជធានីភ្នំពេញ ប្រារព្វពិធីដាំកូនឈើ និងចែកកូនឈើចម្រុះដល់អង្គភាព សាលារៀន វត្តអារាម និងជូនបងប្អូនប្រជាពលរដ្ឋយកទៅដាំ

ថ្ងៃចេញផ្សាយ: Monday, July 22, 2024, 9:45 AM

img2107242 img2107241

 

 

 

 

 

រដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្វពិធីដាំកូនឈើ និងចែកកូនឈើដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងបរិវេណវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៏ព្រៃឈើ.សត្វព្រៃ ស្ថិតក្នុងភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក្រោមអធិបតីភាព ឯកឧត្តម ឧឃួង ស្រេង អភិបាលនៃ   គណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ  ជាស៊ីណា ឃួងស្រេង ប្រធានក្រុមប្រឹក្សាកាយរិទ្ធិនារីសាខារាជធានីភ្នំពេញ។

លោក ចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទរាជធានីភ្នំពេញបានលើកឡើងថា៖សម្រាប់ការរៀបចំពិធីដាំដើមឈើជាប្រពៃណីជាតិឆ្នាំ២០២៤នេះ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទរាជធានីភ្នំពេញ ទទួលបានការឯកភាពពីរដ្ឋបាលរាជធានីភ្នំពេញ យើងបានដាំដើមឈើនៅទីតាំងប្រារព្វពិធីមានចំនួន២៦៨ដើម ជាប្រភេទឈើធ្នង់ ក្រៅពីនេះនៅបានដាំ៣៨៩៣ដើម ផ្សេងទៀតនៅតាមបណ្តាទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញ មានដូចជា៖ឈើក្រញ៉ូង,នាងនួន,បេង,ធ្នង់,ក្ងោក,ឥន្ទនេល,ច្រេស,សាគូរ៉ា,ត្រយឹង,ចន្ទន៏គ្រឹះស្នា,ម្រះព្រៅភ្នំ,រាំងទឹក,គគី,ឈើទាល,ដើមលៀប,ដើមខិតបណ្ណ័,ដើមគ្រាប់បែកនិងដើមអំពិលបារាំងជាដើម។ លោកប្រធានមន្ទីរបានអោយដឹងទៀតថា៖គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានចែកកូនឈើចម្រុះដល់អង្គភាព សាលារៀន វត្តអារាម និងជូនបងប្អូនប្រជាពលរដ្ឋយកទៅដាំសរុបចំនួន២៣៥០ដើម។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៏ថា៖រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី អាណត្តិទី៧ បានកំណត់យ៉ាងច្បាស់ពីតម្លៃ និងតួនាទីដ៏សំខាន់របស់ព្រៃឈើ ដែលមិនអាចកាត់ផ្តាច់ចេញពីវិស័យអាទិភាព ទាំងឡាយរបស់រដ្ឋបានឡើយ ដោយបានបន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវការគ្រប់គ្រងធនធានធម្មជាតិសំដៅរក្សាតុល្យភាពរវាងការអភិវឌ្ឍន៏ និងការអភិរក្ស ពិសេសលើកកម្ពស់វិភាគទាននៃធនធានធម្មជាតិ ក្នុងនោះយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ត្រង់ចំណុច បញ្ជកោណទី៤ មុំទី២។ ជាមួយគ្នានេះរាជ រដ្ឋាភិបាលបាននឹងកំពុងអនុវត្តកំណែទម្រង់វិស័យព្រៃឈើ សំដៅឈានទៅរកការគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃប្រកបដោយចីរភាព និងសមធម៏ស្របតាមកម្មវិធីព្រៃឈើជាតិ ២០១០-២០២៩ពិសេសតាមរយះការកំណត់ព្រំប្រទល់.ចំណាត់ថ្នាក់ ការចុះបញ្ជីការសម្បត្តិព្រៃឈើអចិន្ត្រៃយ៏ ការអភិរក្សធនធានព្រៃឈើ និងជីវៈចំរុះព្រមទាំងការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ និងអភិបាលកិច្ចល្អក្នុងវិស័យនេះ។   ពីវេទិការនេះដែរ    ឯកឧត្តម ឃួង ស្រេង បានអំពាវនាវដល់ព្រៈថេរានុថេត្ថេរៈ គ្រប់ព្រះអង្គ,បងប្អូនប្រជាពលរដ្ឋ ក្មួយៗ ប្អូនៗយុវជន,យុវនារីទាំងអស់ត្រូវបន្តគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណន តេជោជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោហ៊ុន សែន ដែលគ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលនិតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ព្រោះថា៖ ការសាងសង់ព្រែកជីកហ្វូណន,តេជោនេះ គឺដើម្បីផលប្រយោជន៏ខ្មែរសុទ្ធសាធ និងជាទ្រព្យសម្បត្តិមហាសាលរបស់ប្រជាជនកម្ពុជា ដូច្នេះយើងត្រូវចូលរួមគាំទ្រឱ្យក្លាយទៅជាមហាចលនាជាតិខ្មែរតែមួយ ដើម្បីអោយសមិទ្ធផលនេះលេចចេញជារូបរាងឡើងយ៉ាងពិតប្រាកដ។ នាឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង និងលោកជំទាវបានអញ្ជើញដាំដើមឈើជានិមិត្តរូប ព្រមទាំងចែកកូនឈើចម្រុះដល់អង្គភាព,អាជ្ញាធរខណ្ឌទាំង១៤ដើម្បីយកទៅដាំបន្តតាមមូលដ្ឋានរៀងៗខ្លួនផងដែរ៕

img21072411 img2107243 img2107244 img21072410 img21072414 img21072433 img2107245 img2107246 img2107247 img21072418 img21072421 img21072417 img2107248 img21072423 img21072416 img21072415 img21072419 img21072420 img21072425 img21072426 img21072424 img21072427 img21072428 img21072429 img21072430 img21072431 img21072432 img21072434 img21072435 img21072436 img21072437 img21072438 img21072439 img21072440 img21072448 img21072447 img21072446 img21072445 img21072444 img21072443 img21072442 img21072441 img21072449 img21072450 img21072451 img21072452 img21072453 img21072454 img21072455 img21072456 img21072457 img21072464 img21072463 img21072460 img21072462 img21072461 img21072459 img21072458