(Khmer) រដ្ឋបាលរាជធានីភ្នំពេញ ប្រារព្វពិធីដាំកូនឈើ និងចែកកូនឈើចម្រុះដល់អង្គភាព សាលារៀន វត្តអារាម និងជូនបងប្អូនប្រជាពលរដ្ឋយកទៅដាំ
Published Date: Monday, July 22, 2024, 9:45 AM
(Khmer)
រដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្វពិធីដាំកូនឈើ និងចែកកូនឈើដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងបរិវេណវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៏ព្រៃឈើ.សត្វព្រៃ ស្ថិតក្នុងភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក្រោមអធិបតីភាព ឯកឧត្តម ឧឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជាស៊ីណា ឃួងស្រេង ប្រធានក្រុមប្រឹក្សាកាយរិទ្ធិនារីសាខារាជធានីភ្នំពេញ។
លោក ចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទរាជធានីភ្នំពេញបានលើកឡើងថា៖សម្រាប់ការរៀបចំពិធីដាំដើមឈើជាប្រពៃណីជាតិឆ្នាំ២០២៤នេះ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទរាជធានីភ្នំពេញ ទទួលបានការឯកភាពពីរដ្ឋបាលរាជធានីភ្នំពេញ យើងបានដាំដើមឈើនៅទីតាំងប្រារព្វពិធីមានចំនួន២៦៨ដើម ជាប្រភេទឈើធ្នង់ ក្រៅពីនេះនៅបានដាំ៣៨៩៣ដើម ផ្សេងទៀតនៅតាមបណ្តាទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញ មានដូចជា៖ឈើក្រញ៉ូង,នាងនួន,បេង,ធ្នង់,ក្ងោក,ឥន្ទនេល,ច្រេស,សាគូរ៉ា,ត្រយឹង,ចន្ទន៏គ្រឹះស្នា,ម្រះព្រៅភ្នំ,រាំងទឹក,គគី,ឈើទាល,ដើមលៀប,ដើមខិតបណ្ណ័,ដើមគ្រាប់បែកនិងដើមអំពិលបារាំងជាដើម។ លោកប្រធានមន្ទីរបានអោយដឹងទៀតថា៖គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានចែកកូនឈើចម្រុះដល់អង្គភាព សាលារៀន វត្តអារាម និងជូនបងប្អូនប្រជាពលរដ្ឋយកទៅដាំសរុបចំនួន២៣៥០ដើម។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៏ថា៖រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី អាណត្តិទី៧ បានកំណត់យ៉ាងច្បាស់ពីតម្លៃ និងតួនាទីដ៏សំខាន់របស់ព្រៃឈើ ដែលមិនអាចកាត់ផ្តាច់ចេញពីវិស័យអាទិភាព ទាំងឡាយរបស់រដ្ឋបានឡើយ ដោយបានបន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវការគ្រប់គ្រងធនធានធម្មជាតិសំដៅរក្សាតុល្យភាពរវាងការអភិវឌ្ឍន៏ និងការអភិរក្ស ពិសេសលើកកម្ពស់វិភាគទាននៃធនធានធម្មជាតិ ក្នុងនោះយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ត្រង់ចំណុច បញ្ជកោណទី៤ មុំទី២។ ជាមួយគ្នានេះរាជ រដ្ឋាភិបាលបាននឹងកំពុងអនុវត្តកំណែទម្រង់វិស័យព្រៃឈើ សំដៅឈានទៅរកការគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃប្រកបដោយចីរភាព និងសមធម៏ស្របតាមកម្មវិធីព្រៃឈើជាតិ ២០១០-២០២៩ពិសេសតាមរយះការកំណត់ព្រំប្រទល់.ចំណាត់ថ្នាក់ ការចុះបញ្ជីការសម្បត្តិព្រៃឈើអចិន្ត្រៃយ៏ ការអភិរក្សធនធានព្រៃឈើ និងជីវៈចំរុះព្រមទាំងការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ និងអភិបាលកិច្ចល្អក្នុងវិស័យនេះ។ ពីវេទិការនេះដែរ ឯកឧត្តម ឃួង ស្រេង បានអំពាវនាវដល់ព្រៈថេរានុថេត្ថេរៈ គ្រប់ព្រះអង្គ,បងប្អូនប្រជាពលរដ្ឋ ក្មួយៗ ប្អូនៗយុវជន,យុវនារីទាំងអស់ត្រូវបន្តគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណន តេជោជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោហ៊ុន សែន ដែលគ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលនិតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ព្រោះថា៖ ការសាងសង់ព្រែកជីកហ្វូណន,តេជោនេះ គឺដើម្បីផលប្រយោជន៏ខ្មែរសុទ្ធសាធ និងជាទ្រព្យសម្បត្តិមហាសាលរបស់ប្រជាជនកម្ពុជា ដូច្នេះយើងត្រូវចូលរួមគាំទ្រឱ្យក្លាយទៅជាមហាចលនាជាតិខ្មែរតែមួយ ដើម្បីអោយសមិទ្ធផលនេះលេចចេញជារូបរាងឡើងយ៉ាងពិតប្រាកដ។ នាឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង និងលោកជំទាវបានអញ្ជើញដាំដើមឈើជានិមិត្តរូប ព្រមទាំងចែកកូនឈើចម្រុះដល់អង្គភាព,អាជ្ញាធរខណ្ឌទាំង១៤ដើម្បីយកទៅដាំបន្តតាមមូលដ្ឋានរៀងៗខ្លួនផងដែរ៕