(English) ឯកឧត្ដម ឃួង ស្រេង អភិបាល បានដឹកនាំមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពប្រឡាយបឹងត្របែក
ថ្ងៃចេញផ្សាយ: Tuesday, August 06, 2019, 11:37 AM
(English)
នាព្រឹកថ្ងៃអង្គារ ០៦កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពប្រឡាយបឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីជំរុញការស្ថាបនាជញ្ជាំងបេតុងសងខាងប្រឡាយ និងធ្វើការស្ដារភក់សំរាម ចេញពីប្រឡាយដើម្បីឱ្យទឹកហូរបានលឿនទៅស្ថានីយបូមទឹកបឹងត្របែក និងបញ្ចៀសការជន់លិចក្នុងតំបន់នោះនារដូវវស្សានេះ។ បន្ទាប់ពីការចុះពិនិត្យប្រឡាយបឹងត្របែករួច ឯកឧត្ដមអភិបាលក៏បានបន្តដំណើរទៅពិនិត្យស្ថានីយបូមទឹកបឹងទំពុន ដែលកំពុងតែស្ថាបនាជិតរួចរាល់ និងការដាក់បន្ថែមម៉ាស៊ីនមូបទឹកចំនួន២គ្រឿងបន្ថែមទៀត៕