Home  /  News & Press Releases  /  Phnom Penh Capital News  /  ឯកឧត្ដម ឃួង ស្រេង អភិបាល បានដឹកនាំមន្ទីរជំនាញ អ...

ឯកឧត្ដម ឃួង ស្រេង អភិបាល បានដឹកនាំមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពប្រឡាយបឹងត្របែក

Published Date: Tuesday, August 06, 2019, 11:37 AM

នាព្រឹកថ្ងៃអង្គារ ០៦កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពប្រឡាយបឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីជំរុញការស្ថាបនាជញ្ជាំងបេតុងសងខាងប្រឡាយ និងធ្វើការស្ដារភក់​សំរាម ចេញពីប្រឡាយដើម្បីឱ្យទឹកហូរបានលឿនទៅស្ថានីយបូមទឹកបឹងត្របែក និងបញ្ចៀសការជន់លិចក្នុងតំបន់នោះនារដូវវស្សានេះ។ បន្ទាប់ពីការចុះពិនិត្យប្រឡាយបឹងត្របែករួច ឯកឧត្ដមអភិបាលក៏បានបន្តដំណើរទៅពិនិត្យស្ថានីយបូមទឹកបឹងទំពុន ដែលកំពុងតែស្ថាបនាជិតរួចរាល់ និងការដាក់បន្ថែមម៉ាស៊ីនមូបទឹកចំនួន២គ្រឿងបន្ថែមទៀត៕

67779310_1229876237193126_9065723814851117056_o 67938305_1229876717193078_1604104859819180032_o (1)