លោកអភិបាលខណ្ឌដង្កោ រាប់បាត្រ និងបង្សុកូល នៅមជ្ឈ មណ្ឌលប្រល័យពូជសាសន៍ជើងឯក
ថ្ងៃចេញផ្សាយ: Tuesday, April 28, 2015, 10:08 AM
នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ រួមនឹងលោក ប៉ឹល កុសល ប្រធានក្រុមប្រឹក្សាខណ្ឌ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សហភាពសហព័ន្ធយុវជន កម្ពុជាខណ្ឌ និងប្រជាពលរដ្ឋសង្កាត់ទាំង១៣ ធ្វើពិធីបង្សុកូល និងរាប់បាត្រព្រះសង្ឃចំនួន ១២អង្គ នៅមជ្ឈមណ្ឌល ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក។
ការ ធ្វើពិធីបង្សុកូល និងរាប់បាត្រក្នុងឱកាសនេះ គឺដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បងប្អូនប្រជាពលរដ្ឋ ខ្មែរដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម ដោយសារនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ប្រជាពលរដ្ឋ ខ្មែររាប់លាននាក់នៅទូទាំងប្រទេសត្រូវបានកាប់សំលាប់ ហើយនៅសារមន្ទីរជើងឯកនេះ ក៏ជាទីកន្លែងដែលរបប ប៉ុលពតបានសម្លាប់ប្រជាពលរដ្ឋខ្មែរអស់ជាង២ម៉ឺននាក់ផងដែរ។ ការបាត់បង់ជីវិតរបស់ប្រជាពរដ្ឋក្នុងរបប ប្រល័យ ពូជសាសន៍នេះ ខ្លះបានស្លាប់បាត់បង់ជីវិតទាំងគ្រួសារ ហើយមួយចំនួនទៀតពុំបាន ទទួលដំណឹងពីសាច់ញាត្តិខ្លួន ថាបានស្លាប់នៅទីណានោះទេ ។
ដូច្នេះថ្ងៃនេះ ក្នុងនាមសាលាខណ្ឌដង្កោទាំងមូល បានដឹកនាំមន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ យុវជន និងប្រជាពលរដ្ឋ សរុបចំនួនប្រមាណ ៥០០នាក់ ដើម្បីធ្វើពិធីបង្សុកូល រាប់បាត្រ ឧទ្ទិស កុសល ជូនដល់វិញ្ញាណក្ខ័នអ្នកដែលបានស្លាប់បាត់បង់ជីវិត ទាំងនៅក្នុងមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក នេះ ក៏ដូចជាអ្នកដែលបានស្លាប់នៅទូទាំងប្រទេស។ នៅក្នុងឱកាសនេះ លោកអភិបាលខណ្ឌ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យរាប់បាត្រ បង្សុកូល និងប្រគេន ព្រះសង្ឈ ចំនួន ១២អង្គ មកពី១២វត្ត ក្នុង០១វត្តបច្ច័យកសាង ១០ម៉ឺនរៀល, ព្រះសង្ឃ ០១អង្គ ៨ម៉ឺនរៀល, មី ៥កេស ,ទឹកសុទ្ធ ១កេស និងស្លាដកចំនួន ១។