កិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២
ថ្ងៃចេញផ្សាយ: Tuesday, April 28, 2015, 10:31 AM
ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិ២ បានបើកកិច្ចប្រជុំសាមញ្ញលើក ទី១ នាព្រឹកថ្ងៃទី១២ ខែ មិថុនា ឆ្នាំ ២០១៤ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និងជាប្រធានអង្គប្រជុំ អង្គប្រជុំនេះមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញចំនួន ២១រូប លើ២១រូប គណៈអភិបាលរាជធានីភ្នំពេញចំនួន ២រូប លើ៧រូប នាយករងរដ្ឋបាល នាយក នាយិកាទីចាត់ការសាលារាជធានីភ្នំពេញ និងប្រធានមន្ទីរ-អង្គភាពជុំវិញសាលារាជធានីភ្នំពេញចំនួន ៥៣រូប ព្រមទាំងតំណាងអង្គការក្រៅរដ្ឋាភិបាល និងតំណាងប្រជាពលរដ្ឋចំនួន ៩រូប សរុបវត្តមានទាំងអស់ចំនួន ៨៥រូប ។ កិច្ចដំណើរការ និងនីតិវិធីនៃកិច្ចប្រជុំសាមញ្ញលើកទី១ នេះបានប្រព្រឹត្តត្រឹមត្រូវតាមប្រកាសលេខ១៦២៣ប្រក ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤។
កិច្ចប្រជុំក្រុមប្រឹក្សានេះមានរបៀបវារៈ
- របៀបវារៈទី១ ផ្សព្វផ្សាយអំពីសេចក្តីណែនាំលេខ ០១៥ សណន ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា ដែលអានជូនដោយ លោក មាន ចាន់យ៉ាដា នាយករងរដ្ឋបាលសាលារាជថានីភ្នំពេញ ។
- របៀបវារៈទី២ ការផ្តួចផ្តើមសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ សំរាប់រយៈពេល ១២ខែ ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២ ដោយធ្វើការបញ្ជាក់ជូនពីលោក មាន ចាន់យ៉ាដា នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ ។
- របៀបវារៈទី៣ របាយការណ៍លទ្ធផល នៃការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងអាណត្តិទី២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ និងការងារសេសសល់ ទិសដៅការងាររយៈពេល ៣ខែ ដែលបានអនុម័តដោយក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទិ១ និងត្រូវអនុវត្តបន្ត ដែលអានជូនដោយ លោក មាន ចាន់យ៉ាដា នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ ។
នាទីបញ្ចប់ ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់សមាជិក សមាជិកាដែល មានវត្តមានក្នុងអង្គប្រជុំ ហើយក៏បានជំរាបជូនអង្គប្រជុំពីការត្រៀមរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០១៤ នៅសាលប្រជុំដដែលនេះ ។