ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ​អង្គ​ប្រជុំ​ស្ដីពី​ការ​រៀបចំ​តម្រាយ​ផ្លូវ​រត់ថ...

​អង្គ​ប្រជុំ​ស្ដីពី​ការ​រៀបចំ​តម្រាយ​ផ្លូវ​រត់ថ្មីសម្រាប់​ប្រើប្រាស់​រថយន្ត​ក្រុង​ចំនួន​១០០​ គ្រឿង​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

ថ្ងៃចេញផ្សាយ: Wednesday, August 02, 2017, 1:35 PM

នាព្រឹក​ថ្ងៃទី​១៨​ ខែ​កក្កដា​ម្សិលមិញ​នេះ​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​ប្រជុំ​ស្ដីពី​ការ​រៀបចំ​តម្រាយ​ផ្លូវ​រត់ថ្មីសម្រាប់​ប្រើប្រាស់​រថយន្ត​ក្រុង​ចំនួន​១០០​ គ្រឿង​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

20140133_772598316254256_6640579371978508105_n20046801_772598552920899_2090449046766785512_n 

ឯកឧត្តម​ប្រធាន​នៃ​អង្គ​ប្រជុំ​បាន​សម្រេច​បន្ថែម​លើ​តម្រាយ​ផ្លូវ​ថ្មី​ចំនួន​៣ខ្សែ​បន្ថែម​ទៀត​លើផ្លូវ​រត់៣ខ្សែ​​ដែល​កំពុង់ដំណើរការសព្វថ្ងៃ​ ដោយ​ស្នើរ​អោយ​​អង្គ​ភាព​ពាក់ព័ន្ធ​ត្រូវ​សិក្សា​អោយបាន​ច្បាស់​លាស់​ពី​ចំងាយ​ផ្លូវ​រត់​​ ចំណកដាក់​ភ្ញៀវ​ ហើយ​ចំពោះរថយន្ត​ថ្មី​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នឹង​ដាក់​អោយ​ប្រើ​ប្រាស់​លើផ្លូវ​រត់​ចាស់​៣ខ្សែ​ដែល​មានស្រាប់​ចំនួន​៥៧គ្រឿង​ ព្រោះ​រថយន្ត​ចាស់​ៗត្រូវ​ធ្វើ​ការ​ជួសជុល​សំអាត​ឡើងវិញ​។

ជាចុងក្រោយ​ឯកឧត្តម​បានផ្ដល់​មតិ​ណែនាំ​ដល់​អ្នកបើកបរ​រថយន្ត​ក្រុង​សាធារណៈ​គោរព​នូវ​ក្រម​សីលធម៌​ វិជ្ជាជីវៈ​ក្នុង​ការ​បើកបរ​ គោរព​ច្បាប់​ចរាចរណ៍​ ត្រូវ​ចេះ​យោគយល់​គ្នា​ពេល​បើកបរ​ ហើយ​ត្រូវ​ចេះ​ថែរក្សា​ សំអាត​រថយន្ត​ថ្មី​របស់​អង្គភាព​អោយដូច​ជារបស់​ផ្ទាល់​ខ្លួន​ ទើប​រថយន្ត​ទាំង​នេះ​ប្រើប្រាស់​បាន​យូរ​អង្វែង​។