(Khmer) អង្គប្រជុំស្ដីពីការរៀបចំតម្រាយផ្លូវរត់ថ្មីសម្រាប់ប្រើប្រាស់រថយន្តក្រុងចំនួន១០០ គ្រឿងដែលជាជំនួយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន
Published Date: Wednesday, August 02, 2017, 1:35 PM
(Khmer)
នាព្រឹកថ្ងៃទី១៨ ខែកក្កដាម្សិលមិញនេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើញជាអធិបតីក្នុងអង្គប្រជុំស្ដីពីការរៀបចំតម្រាយផ្លូវរត់ថ្មីសម្រាប់ប្រើប្រាស់រថយន្តក្រុងចំនួន១០០ គ្រឿងដែលជាជំនួយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តមប្រធាននៃអង្គប្រជុំបានសម្រេចបន្ថែមលើតម្រាយផ្លូវថ្មីចំនួន៣ខ្សែបន្ថែមទៀតលើផ្លូវរត់៣ខ្សែដែលកំពុង់ដំណើរការសព្វថ្ងៃ ដោយស្នើរអោយអង្គភាពពាក់ព័ន្ធត្រូវសិក្សាអោយបានច្បាស់លាស់ពីចំងាយផ្លូវរត់ ចំណកដាក់ភ្ញៀវ ហើយចំពោះរថយន្តថ្មីដែលជាជំនួយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននឹងដាក់អោយប្រើប្រាស់លើផ្លូវរត់ចាស់៣ខ្សែដែលមានស្រាប់ចំនួន៥៧គ្រឿង ព្រោះរថយន្តចាស់ៗត្រូវធ្វើការជួសជុលសំអាតឡើងវិញ។
ជាចុងក្រោយឯកឧត្តមបានផ្ដល់មតិណែនាំដល់អ្នកបើកបររថយន្តក្រុងសាធារណៈគោរពនូវក្រមសីលធម៌ វិជ្ជាជីវៈក្នុងការបើកបរ គោរពច្បាប់ចរាចរណ៍ ត្រូវចេះយោគយល់គ្នាពេលបើកបរ ហើយត្រូវចេះថែរក្សា សំអាតរថយន្តថ្មីរបស់អង្គភាពអោយដូចជារបស់ផ្ទាល់ខ្លួន ទើបរថយន្តទាំងនេះប្រើប្រាស់បានយូរអង្វែង។