នារសៀលថ្ងៃព្រហស្បតិ៍ ០៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៦៥២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី និងអ្នកបើកបររបស់ក្រុមហ៊ុន សុីន ទ្រី ចំនួន ១.៧១១នាក់។
ឯកឧត្ដមគណៈអធិបតី បានសម្ដែងនូវអារម្មណ៍នឹករលឹក អរគុណដល់បងប្អូនកម្មករ កម្មការិនី និងអ្នកបើកបរក្រុមហ៊ុន សុីន ទ្រី ដែលបានខិតខំបញ្ចេញកម្លាំងកាយ កម្លាំងចិត្ត បោសសម្អាត និងប្រមូលសំរាមក្នុងរាជធានីភ្នំពេញរបស់យើងឱ្យស្រស់ស្អាត ដើម្បីបរិស្ថានល្អ អនាម័យស្អាត។ ជាចុងក្រោយឯកឧត្តម បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ត្រូវគិតគូរថែរក្សាសុខភាពឱ្យបានល្អ និងត្រូវចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ កក្កដា ២០១៨ ដើម្បីប្រើប្រាស់សិទ្ធិជាពលរដ្ឋល្អ៕