Home  /  News & Press Releases  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  (Khmer) ​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិន...

(Khmer) ​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី និង​អ្នក​បើក​បរ​របស់​ក្រុមហ៊ុន សុីន ទ្រី

Published Date: Thursday, July 05, 2018, 9:22 AM

(Khmer)

បើគ្មាន​បងប្អូនទាំងអស់ ជា​អ្នក​ប្រមូល​ និង​បោសសម្អាតសំរាមនោះទេ ទីក្រុងមួយនេះក៏ពុំមានសោភ័ណភាពស្រស់ស្អាតដូចសព្វថ្ងៃនោះដែរ។

នារសៀល​ថ្ងៃ​ព្រហស្បតិ៍ ០៨រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស.២៦៥២ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០១៨ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី និង​អ្នក​បើក​បរ​របស់​ក្រុមហ៊ុន សុីន ទ្រី ចំនួន ១.៧១១នាក់​។

36710744_954509678063118_434528000319422464_o 36649118_954509461396473_8828504851173343232_o 36622583_954508941396525_7116321069245399040_o 36632988_954508641396555_4725420824054464512_n

ឯកឧត្ដម​គណៈអធិបតី បាន​សម្ដែង​នូវអារម្មណ៍​នឹករលឹក អរគុណ​ដល់បងប្អូនកម្មករ កម្មការិនី និង​អ្នកបើក​បរ​ក្រុមហ៊ុន សុីន ទ្រី ដែល​បាន​ខិតខំ​បញ្ចេញកម្លាំង​កាយ កម្លាំងចិត្ត បោសសម្អាត និង​ប្រមូល​សំរាម​ក្នុង​រាជធានីភ្នំពេញ​របស់​យើង​ឱ្យស្រស់ស្អាត ដើម្បីបរិស្ថាន​ល្អ អនាម័យស្អាត។ ជាចុង​ក្រោយឯក​ឧត្តម បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ទាំងអស់ត្រូវគិតគូរថែរក្សាសុខភាពឱ្យបានល្អ និងត្រូវ​ចូលរួម​បោះឆ្នោត​ឱ្យបានគ្រប់​ៗគ្នា នៅ​ថ្ងៃ​ទី២៩ កក្កដា ២០១៨ ដើម្បី​ប្រើប្រាស់​សិទ្ធិ​ជា​ពលរដ្ឋល្អ៕