ពង្រឹងគុណភាពការធ្វើហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវ លូ ក្នុងរាជធានីភ្នំពេញ _២៦ កក្កដា ២០១៧
ថ្ងៃចេញផ្សាយ: Wednesday, August 02, 2017, 1:43 PM
ពង្រឹងគុណភាពការធ្វើហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវ លូ ក្នុងរាជធានីភ្នំពេញ _២៦ កក្កដា ២០១៧
នាព្រឹកនេះរដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីការពង្រឹងគុណភាពការងារ និងជម្រុញការអនុវត្តគម្រោងរបស់ក្រុមហ៊ុនទទួលការក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ឯកឧត្ដមប្រធានបានស្នើរអោយរដ្ឋបាលខណ្ឌទាំង១២ និងក្រុមហ៊ុនទទួលម៉ៅការគម្រោងត្រូវសហការគ្នាក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលរាជធានីភ្នំពេញអោយបានល្អ ព្រមទាំងជម្រុញផែនការខ្លះៗត្រូវយកចិត្តទុកដាក់និងអនុវត្ត
- ជម្រុញការធ្វើផ្លូវដែលនៅសេសសល់ក្នុងគម្រោងទាំងឆ្នាំចាស់ និងឆ្នាំថ្មី
- ពង្រឹងគុណភាពការងារការធ្វើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ
- លុបបំបាត់ការទារលុយពីប្រជាពលរដ្ឋ ដើម្បីតភ្ជាប់បណ្ដាញលូពីក្នុងផ្ទះ ចូលទៅលូមេ ដែលនាំអោយកើតមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ
- រាល់ការបើកការដ្ឋានត្រូវគិតគូរពីបញ្ហាសុវត្ថិភាពប្រជាពលរដ្ឋ និងលំហូរចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ត្រូវមានស្លាកសញ្ញាការដ្ឋាន ស្លាកបង្ហាញគម្រោង ដោយអាជ្ញាធរមូលដ្ឋានជាអ្នកត្រួតពិនិត្យ និងដាក់កំលាំងដើម្បីសម្រួលចរាចរណ៍ និងបញ្ចៀសគ្រោះថ្នាក់ដែលកើតមានដោយចៃដន្យ៕