Home  /  News & Press Releases  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  (Khmer) ពង្រឹង​គុណភាព​ការ​ធ្វើ​ហេដ្ឋារចនាសម្ព័ន...

(Khmer) ពង្រឹង​គុណភាព​ការ​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ផ្លូវ​ លូ​ ក្នុង​រាជធានី​ភ្នំពេញ​ _២៦​ កក្កដា​ ២០១៧

Published Date: Wednesday, August 02, 2017, 1:43 PM

(Khmer)

ពង្រឹង​គុណភាព​ការ​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ផ្លូវ​ លូ​ ក្នុង​រាជធានី​ភ្នំពេញ​ _២៦​ កក្កដា​ ២០១៧

នា​ព្រឹក​នេះ​រដ្ឋបាល​រាជធានីភ្នំពេញ​បាន​បើក​កិច្ច​ប្រជុំ​ស្ដីពី​ការ​ពង្រឹង​គុណភាព​ការងារ​ និង​ជម្រុញ​ការ​អនុវត្ត​គម្រោង​របស់​ក្រុមហ៊ុន​ទទួល​ការ​ក្នុង​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​ ក្រោម​អធិបតី​ភាព​ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​។

20429890_776548459192575_4972059799888272646_n20374587_776548509192570_7492694954659328689_n 

ឯកឧត្ដម​ប្រធាន​បាន​ស្នើរ​​អោយ​រដ្ឋបាល​ខណ្ឌ​ទាំង​១២​ និង​ក្រុមហ៊ុន​ទទួល​ម៉ៅការ​​គម្រោងត្រូវសហការគ្នា​ក្នុង​ការអនុវត្ត​គម្រោង​​អភិវឌ្ឍ​​ន៍របស់​រដ្ឋបាល​រាជធានីភ្នំពេញ​អោយ​បាន​ល្អ​ ​ព្រមទាំង​ជម្រុញ​ផែន​ការ​ខ្លះ​ៗត្រូវ​យក​ចិត្ត​ទុកដាក់​និង​អនុវត្ត​
-​ ជម្រុញ​ការ​ធ្វើ​ផ្លូវ​ដែល​នៅ​សេស​សល់​ក្នុង​គម្រោង​ទាំង​ឆ្នាំ​ចាស់​ និង​ឆ្នាំ​ថ្មី​
-​ ពង្រឹង​គុណភាព​ការងារ​ការ​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវ​ លូ​
-​ លុប​បំបាត់​ការ​ទារ​លុយពី​ប្រជាពលរដ្ឋ​ ដើម្បី​ត​ភ្ជាប់​បណ្ដាញ​លូ​ពី​ក្នុងផ្ទះ​ ចូលទៅលូមេ​ ដែល​នាំអោយ​កើត​មាន​ការ​ថ្នាំង​ថ្នាក់​ពី​ប្រជាពលរដ្ឋ​
-​ រាល់​ការ​បើក​ការដ្ឋាន​ត្រូវ​គិតគូរ​ពី​បញ្ហា​សុវត្ថិភាព​ប្រជាពលរដ្ឋ​ និង​លំហូរ​ចរាចរណ៍​ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ ត្រូវ​មាន​ស្លាក​សញ្ញា​ការ​ដ្ឋាន​ ស្លាក​បង្ហាញ​គម្រោង​ ដោយ​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​ត្រួតពិនិត្យ​ និងដាក់​កំលាំង​ដើម្បី​សម្រួល​ចរាចរណ៍​ និង​បញ្ចៀស​គ្រោះថ្នាក់​ដែល​កើតមាន​ដោយ​ចៃដន្យ​៕