ទិវាជាតិនៃការចងចាំ

ថ្ងៃចេញផ្សាយ: Monday, May 20, 2019, 10:19 AM

ប្រារព្ធទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ឧសភា ពិធីបង្សុកូល ពិធីរាប់បាត្រព្រះសង្ឃ២០៧អង្គ និងគោរពវិញ្ញាណក្ខន្ធ ដើម្បីរំលឹកឡើងវិញ នូវការឈឺចាប់ក្នុងរបបវាលពិឃាត ដែលប្រជាពលរដ្ឋកម្ពុជា បានទទួលរងនូវការកាប់សម្លាប់ និងការធ្វើទារុណកម្មយ៉ាងឃោរឃៅក្នុងរបបប្រល័យពូជសាសន៍។ ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បានចងចាំជានិច្ច និងបានចាត់ទុកទិវាជាតិ ២០ ឧសភា ជាថ្ងៃចងកំហឹង និងរំលឹកវិញ្ញាណក្ខន្ធ បុព្វការីជន ដែលត្រូវបានសម្លាប់ និងទទួលរងទារុណកម្មយ៉ាងព្រៃផ្សៃក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ថ្ងៃ​រំលឹកនៃការចងចាំនេះ បាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ​រហូតមកដល់សព្វថ្ងៃនេះ ក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន។ ដូច្នេះ​ សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាអោយបានសន្តិភាពពេញលេញ ដើម្បីអោយប្រទេសជាតិបន្តការអភិវឌ្ឍទៅមុខ និងទប់ស្កាត់អោយបានដាច់ខាត​ នូវការវិលត្រឡប់មកវិញនូវសង្គ្រាមរ៉ាំរ៉ៃ ក៏ដូចជារបបប្រល័យពូជសាសន៍៕

60387790_1172664256247658_8128929647309094912_o 60672345_1172664042914346_1588630861450838016_n 60416569_1172662589581158_771375726929641472_o 60313270_1172662409581176_6657839396366057472_o