(Khmer) ទិវាជាតិនៃការចងចាំ
Published Date: Monday, May 20, 2019, 10:19 AM
(Khmer)
ប្រារព្ធទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ឧសភា ពិធីបង្សុកូល ពិធីរាប់បាត្រព្រះសង្ឃ២០៧អង្គ និងគោរពវិញ្ញាណក្ខន្ធ ដើម្បីរំលឹកឡើងវិញ នូវការឈឺចាប់ក្នុងរបបវាលពិឃាត ដែលប្រជាពលរដ្ឋកម្ពុជា បានទទួលរងនូវការកាប់សម្លាប់ និងការធ្វើទារុណកម្មយ៉ាងឃោរឃៅក្នុងរបបប្រល័យពូជសាសន៍។ ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បានចងចាំជានិច្ច និងបានចាត់ទុកទិវាជាតិ ២០ ឧសភា ជាថ្ងៃចងកំហឹង និងរំលឹកវិញ្ញាណក្ខន្ធ បុព្វការីជន ដែលត្រូវបានសម្លាប់ និងទទួលរងទារុណកម្មយ៉ាងព្រៃផ្សៃក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ថ្ងៃរំលឹកនៃការចងចាំនេះ បាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ ក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាអោយបានសន្តិភាពពេញលេញ ដើម្បីអោយប្រទេសជាតិបន្តការអភិវឌ្ឍទៅមុខ និងទប់ស្កាត់អោយបានដាច់ខាត នូវការវិលត្រឡប់មកវិញនូវសង្គ្រាមរ៉ាំរ៉ៃ ក៏ដូចជារបបប្រល័យពូជសាសន៍៕