ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានតាមខណ្ឌ  /  គ្រួសារងាយរងគ្រោះទទួលអំណោយរបស់ អនុសាខាកាក បាទក្...

គ្រួសារងាយរងគ្រោះទទួលអំណោយរបស់ អនុសាខាកាក បាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ

ថ្ងៃចេញផ្សាយ: Tuesday, April 28, 2015, 10:06 AM

រសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ជា ពិសី ប្រធានអនុសាខាកាកបាទក្រហម កម្ពុជាខណ្ឌឫស្សីកែវ និងជាអភិបាលរងខណ្ឌឫស្សីកែវ ព្រមទាំងក្រុមការងារ កាកបាទក្រហមកម្ពុជាខណ្ឌ ដោយមានការចូលរួមពីសហគមន៏ មូលនិធិន គរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា ដែលដឹកនាំដោយ ព្រះតេជគុណសុវណ្ណ ជោតិ ខឹម សម្បត្តិ ព្រះមង្គលរក្ខិតរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធរអនុ គុណខណ្ឌឫស្សីកែវ ព្រះចៅអធិការវត្តញាណរង្សី និងជាប្រធានសហគមន៏មូល និធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា ។

បាននាំយកអំណោយអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ មកចែកជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន១០គ្រួសារ នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ អំណោយដែលចែកជូនក្នុងឪកាសនោះ ក្នុង០១គ្រួសារទទួលបាន៖អង្ករ២៥Kg, ទឹកត្រី១យួរ, ទឹក ស៊ីអីវ១យួរ, ស្កសរ០១K.g, តែ៦កញ្ចប់, ទឹកក្រូច ៦កំប៉ុង, ត្រីខ០៥កំប៉ុង, ទឹកដោះគោ០៦កំប៉ុង និងថវិកា ៥០.០០០រៀល (ប្រាំម៉ឺនរៀល) ដោយឡែក ថវិកា ២០.០០០រៀល ជាអំណោយលោកស្រី អាន ផល្លា ភរិយាលោក ជា ពិសី ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ។ក្នុងឪកាសនោះដែរព្រះតេជគុណ សុវណ្ណជោតិ ខឹម សម្បត្តិ បានឧបត្ថម្ភអំណោយជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំង១០គ្រួសារ ដោយក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ២៥Kg, មី១០កញ្ចប់, ទឹកដោះគោ២កំប៉ុង, ត្រីខ២កំប៉ុង, ទឹកត្រី២ដប, ទឹកស៊ីអីវ២ដប, ទឹកក្រូច ៥កំប៉ុង, ស្កសរ១Kg, តែ៥កញ្ចប់ និងថវិកា៥០.០០០រៀល (ប្រាំម៉ឺនរៀល)។

ក្នុងពិធីនោះដែរ លោក ជា ពិសី បានមាន មតិសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះទាំង១០គ្រួសារ ដោយលើកពីអនុសាសន៏ របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចមានប្រសាសន៏ថា គ្មានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការអត់ឃ្លានឡើយ។ ពីព្រោះបច្ចុប្បន្នមានកាកបាទក្រហមកម្ពុជា ដែល មានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ដែលតែងតែយកចិត្តទុកដាក់ក្នុងការចែករំលែក រាល់ទុក្ខវេទនារបស់បងប្អូនប្រជាពលរដ្ឋ ហើយសម្តេចមិនព្រងើយកន្តើយឡើយ គឺបន្តធ្វើដូចភ្លៀងរលឹម។ ជាចុងក្រោយ លោក ជា ពិសី បានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំប្រកបមុខរបរ រកទទួលទានចិញ្ចឹមជីវិតបន្ត និងកុំមានការអស់សង្ឃឹម ព្រោះទីណាមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទីនោះគ្មានការ អត់ឃ្លានឡើយ។