លោកអភិបាលខណ្ឌដង្កោកាន់បិណ្ឌវេនទី១១ នៅវត្តជើងឯក
ថ្ងៃចេញផ្សាយ: Tuesday, April 28, 2015, 10:01 AM
នៅព្រឹកថ្ងៃសុក្រ ទី១១រោច ខែភទ្របទ ឆ្នាំម្សាញ់ ពុទ្ធសករាជ២៥៥៨ ត្រូវ នឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ ដោយសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការ សាលាខណ្ឌដង្កោ កងកម្លាំងប្រដាប់អាវុធ ជុំវិញខណ្ឌ ចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តឧត្តមមានជ័យព្រះបាទជាន់ឯក ហៅវត្តជើងឯក ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ។
លោក នុត ពុធដារ៉ា អភិបាលខណ្ឌ បានថ្លែងអំពីប្រពៃណីរបស់ខ្មែរយើង ដែលត្រូវបានប្រជាពលរដ្ឋខ្មែរថែរក្សាទុកតាំងពីបុរាណកាលមក ហើយពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព ឡើងជារៀងរាល់ឆ្នាំដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន ដែលបានចែកឋាននៅកាន់បរមលោក។ ជាមួយនឹងការ ធ្វើបុណ្យប្រពៃណីនេះ ក៏ជាការ បង្ហាញអំពីការរីកចម្រើន របស់ប្រទេសជាតិ ទាំងលើវិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
ក្នុងឱកាសនោះផងដែរ លោកអភិបាលខណ្ឌក៏បាននាំយកថវិកា និងសម្ភារៈមួយ ចំនួនចូលរួមកាន់បិណ្ឌវេនទី ១១ រួមមានៈ បច្ច័យសាងសង់ ១.១០០.០០០រៀល ព្រះសង្គ១៤អង្គ ក្នុង ១អង្គ ១ម៉ឹនរៀល ព្រះគ្រួចៅអធិការ បច្ច័យ ៥ម៉ឺនរៀល យាយជីតាជី៧នាក់ ក្នុងម្នាក់១ម៉ឺនរៀល អង្ករ ៨បាវ មី២០កេស ទឹកសុទ្ធ១០កេស ទឹកក្រូច១០កេស ទឹកត្រី ទឹកស៊ីអ៊ីវ ១០យួរ ស្លាដក់៣សម្រាប់ និងផ្លែឈើ២កន្ត្រក។