ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានរថយន្តសង្គ្រោះបន្ទ...

រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានរថយន្តសង្គ្រោះបន្ទាន់០១គ្រឿងពីទីក្រុងជីណាន នៃសាធារណរដ្ឋប្រជាមានិតចិន

ថ្ងៃចេញផ្សាយ: Thursday, August 24, 2023, 5:32 PM

img248233 img248232

 

 

 

 

 

រថយន្តសង្គ្រោះបន្ទាន់០១គ្រឿង ជាមួយនិងសម្ភារៈបរិក្ខាពេទ្យនៅក្នុងរថយន្ត ដែលជាជំនួយឥតសំណងរបស់ទីក្រុងជីណាន នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួម ចំណែកក្នុងការលើកកម្ពស់សេវាសុខភាពសាធារណៈ ក្នុងរាជធានីភ្នំពេញ។

            ពីធីប្រគល់ ទទួលនេះបានធ្វើឡើងនារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្ដម  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម  Zhao Haiyan អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា។

            ឯកឧត្ដម  ឃួង ស្រេង បានមានប្រសាសថា ៖  ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាល មន្ត្រីរាជការ និងប្រជាពលរដ្ឋនៃរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការខិតខំប្រឹងប្រែងនៃការផ្តល់ជំនួយ និងកិច្ចសហការគាំទ្រ លើការប្រគល់រថយន្តសង្គ្រោះបន្ទាន់ ០១គ្រឿង សម្ភារៈ និងបរិក្ខារជូន រដ្ឋបាលរាជធានីភ្នំពេញ។

             ឯកឧត្ដម មានជំនឿយ៉ាងមុតមាំថា ជំនួយ និងអំណោយ ដ៏មានតម្លៃនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សេវាសុខភាពសាធារណៈក្នុងរាជធានីភ្នំពេញ ហើយរដ្ឋបាលរាជធានីភ្នំពេញ នឹងរក្សាជាមួយនិងចងចាំជានិច្ចចំពោះជំនួយដ៏មានអត្ថន័យ និងមានតម្លៃទាំងអស់នេះ។

            ជាថ្មីម្តងទៀត ឯកឧត្ដម សូមអរគុណចំពោះការខិតខំប្រឹងប្រែង និងការគាំទ្រដ៏សប្បុរសនេះ។ ជាការពិត ជំនួយ និងកង្វល់របស់ម្ចាស់ជំនួយនឹងធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងផ្លូវអភិវឌ្ឍន៍នៃទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន និងទៅអនាគត៕

img248231 img248237 img248238 img2482310 img248234 img248235 img248239 img248236