ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ ប្រណាំងទូកសាកល្បងកំលាំងនិ...

រដ្ឋបាលរាជធានីភ្នំពេញ ប្រណាំងទូកសាកល្បងកំលាំងនិងដកស្រង់បច្ចេកទេសថ្នាក់រាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Friday, November 24, 2023, 5:53 PM

img2411234 img2411231

 

 

 

 

 

         រដ្ឋបាលរាជធានីភ្នំពេញបានជ្រើសរើសយកទីតាំងមុខវត្តឧណ្ណាលោម តាមទន្លេសាបដើម្បីធ្វើការប្រណាំងទូកសាកល្បងកំលាំង និងដកស្រង់បច្ចេកទេសថ្នាក់រាជធានី មុននឹងចូលរួមប្រកួតថ្នាក់ជាតិក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅរយះពេល៣ថ្ងៃចាប់ពីថ្ងៃទី២៦ដល់ទី២៨វិច្ឆិកាខាងមុខនេះនៅមុខព្រះបរមរាជវាំង។

          ពិធីអុំទូកសាកល្បងនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ  ជា  ស៊ីណា  ឃួង ស្រេង

          ចំពោះចំនួនទូកដែលបានចូលរួមទាំងទូកអុំ, ទូកមួងឬហៅថាទូកចែវ,ទូកខ្នាតអន្តរជាតិទាំងបុរស.នារីសរុបចំនួន៤៤ទូក ដោយបានចែកចេញជា៣ប្រភេទ គឺទូកអុំខ្នាតអន្តរជាតិ,ទូកអុំបុរស និងទូកចែវបុរស ដោយមានកីឡាករ កីឡាការនីសរុបចំនួន ២.៨៧៩នាក់ នារី៥៤នាក់។

          ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក បានទាក់ទាញការចាប់អារម្មណ៏យ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋគ្រប់តំបន់ ដែលជាការរួមចំណែកថែរក្សានូវប្រពៃណីទំនៀមទំលាប់ជាតិតាំងពីយូលង់មកហើយ ដែលបានបង្ហាញពីការរំលឹកដឹងគុណដល់កងទព័ជើងទឹកដ៏ខ្លាំងពូកែក្នុងបុព្វហេតុការពារបូរណះភាពទឹកដីរបស់បុព្វបុរសខ្មែរច្រើនជំនន់មកហើយ។

          អត្ថន័យមួយទៀត គឺជាការបង្ហាញពីការដឹងគុណព្រះគង្គាដែលបាននាំមកនូវទឹក និងដីល្បាប់ដ៏មានជីជាតិសំរាប់ផលដំណាំដាំដុះរបស់ប្រជាពលរដ្ឋយើងក្នុងការលើកស្ទួយវិស័យកសិកម្មជាតិឲ្យមានការរីកចំរើន។ម៉្យាងទៀតក៏ជាការផ្តល់ឱកាសសប្បាយរីករាយ និងសាមគ្គីភាពក្នុងមហាគ្រួសាសំរាប់បងប្អូនប្រជាពលរដ្ឋខ្មែរក្នុងសុខសន្តិភាពដ៏បរិបូណ៏ រួមទាំងដំណើរការអភិវឌ្ឍន៏ប្រទេសជាតិយ៉ាងឆាប់រហ័សពិសេសនៅរាជធានីភ្នំពេញក្រោមការដឹកនាំរបស់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងការដឹកនាំអនុវត្តដោយផ្ទាល់ពី ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ។

          យោងតាមការគូសបញ្ជាក់ពីលោកហែម ស៊ីណារ៉េត ប្រធានមន្ទីរមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញឲ្យដឹងថា៖គូទូកទាំងអស់ត្រូវប្រណាំង២ជើងគឺប្តូរខ្សែទឹកក្នុង និងខ្សែទឹកក្រៅដោយប្រើក្រូណូម៉ែត្រសំរាប់ចាប់កំរិតល្បឿន។ លោកប្រធានមន្ទីរក៏បានអរគុណដល់ឯកឧត្តម អភិបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ពន្ធ័ក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញដែលបានជួយគាំទ្រទាំងស្មារតី និងថវិកាសំរាប់ការ ចំណាយក្នុងការប្រណាំងទូកជ្រើសរើសទូកលឿន,ទូកមធ្យម ដើម្បីចូលរួមប្រកួតថ្នាក់ជាតិ។

          ឯកឧត្ដម  ឃួង ស្រេង ថ្លែងថា៖អនុវត្តតាមអនុសាសន៏ណែនាំរបស់សម្តេច មហាវរធិបតី ហ៊ុន  ម៉ាណែត គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណះជូនប្រជាពលរដ្ឋមកលេងបុណ្យអុំទូកឆ្នាំនេះ ឲ្យទទួលបានភាពសប្បាយរីករាយ។ ឯកឧត្តមក៏នៅតែបន្តអំពាវនាវបន្ថែមទៀតដល់បងប្អូនជាកីឡាករ.កីឡាការនីអុំទូកទាំងអស់ ត្រូវហូបចុក និងសំរាកឱ្យបានគ្រប់គ្រាន់ជៀសវាងផលប៉ះពាល់ដល់សុខភាពដែលវានឹងប៉ះពាល់ដល់ការប្រកួត រួមទាំងការពង្រឹងសាមគ្គីភាពក្នុងចំណោមបងប្អូនកីឡាករទាំងអស់ដោយក្តីយោគយល់និងអធ្យាស្រ័យគ្នាព្រោះយើងមកចូលរួមលើកតំកើងប្រពៃណីទំនៀមទំលាប់ជាតិទាំងអស់គ្នា មិនមែនមកដើម្បីប្រើអំពើហឹក្សាណាមួយរវាងគ្នានិងគ្នានោះទេ។

          ឆ្លងតាមការប្រកួតយ៉ាងស្វិតស្វាញជាលទ្ធផល ចំណាត់ថ្នាក់លេខ១ សម្រាប់ទូកអុំអន្តរជាតិបុរសបានទៅលើទូកឈ្មោះពេជ្រកែវមុនីសែនជ័យបារមីអ្នកតាតំបងដែក។ ចំណាត់ថ្នាក់លេខ១ សម្រាប់ទូកអុំអន្តរជាតិនារី ចំណាត់ថ្នាក់លេខ១ សំហេងមហាសែនតេជៈបារមីសារាវ័នតេជោ។ សម្រាប់ទូកអុំចំណុះ៦៨ទៅ៧៤នាក់ បានទៅលើទូកឈ្មោះមហានាគ។ ចំណាត់ថ្នាក់លេខ១ សម្រាប់ទូកអុំចំណុះ៧៥ទៅ៧៦នាក់ បានទៅលើទូកឈ្មោះដូនពេញសែនជ័យ។ ចំណាត់ថ្នាក់លេខ១ សម្រាប់ទូកអុំចំណុះ៧៧នាក់ឡើងទៅ បានទៅលើទូកឈ្មោះកំសាន្តជលសា។ សម្រាប់ទូកចែវ ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ ក្រពុំពេជ្រគង្កាឬទ្ធីសែនបារមីទួលរកា។

          សម្រាប់ទូកប្រណាំងសាកល្បងទាំងនេះ សុទ្ធតែទទួលបានការឧបត្ថមពី ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ ទៅតាមចំណាត់ថ្នាក់៕

img2411238 img24112314 img2411236 img2411239 img2411237 img2411235 img2411232 img2411233 img24112310 img24112311 img24112312 img24112313 img24112315 img24112316 img24112317 img24112318 img24112319 img24112324 img24112320 img24112321 img24112325 img24112326 img24112329 img24112330 img24112331 img24112333 img24112334 img24112335 img24112336 img24112337 img24112338 img24112339 img24112340 img24112341 img24112342 img24112343