ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយផែនការយុ...

រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨

ថ្ងៃចេញផ្សាយ: Friday, October 25, 2024, 8:45 AM

img2410242 img2410248

 

 

 

 

 

នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញបានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភក្រ្ត័​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១​ និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។

          ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការរួមចំណែកថែរក្សាស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបានចាត់តាំងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព តាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ដោយរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ទប់ស្កាត់បានទាំង ស្រុងនូវបដិវត្តពណ៌ ធានាប្រក្រតីភាពសង្គម ជីវភាពសង្គមលើគ្រប់វិស័យ  រក្សាប្រក្រតីភាពមីក្រូសេដ្ឋកិច្ច បង្កើនជំនឿទុកចិត្តដល់អ្នកវិនិយោគគិន ពានិជ្ជករ ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋរស់នៅដោយភាពសុខដុមរមនា។

          ឯកឧត្តម ឃួង ស្រេង បានបន្តថា ក្នុងឆមាសទី១ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តរក្សាបាននៅសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ និងសង្គមជាតិ ដោយចំនួនបទល្មើសបានកើតមានចំនួន២៤៩លើក/២៦៤ករណី គឺថយចុះ១៥ករណី។ ក្នុងនោះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានម្ចាស់ការបង្ក្រាបបទល្មើសបានសរុប២៣១ករណី ពិសេសថែមទៀតនោះគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានចូលរួមទប់ស្កាត់ ព្រឹត្តការណ៍ថ្ងៃទី១៨សីហា ឆ្នាំ២០២៤ថ្មីៗនេះ ដោយក្រុមជ្រុលនិយមមួយក្តាប់តូចបានព្យាយាមនិងប៉ុនប៉ង បង្វែលពីការធ្វើបាតុកម្មនៅរាជធានីភ្នំពេញទៅជាការបំផុសចលនាចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ យើងបានរួមគ្នាចាត់វិធានការទៅតាមផ្លូវច្បាប់បានទាន់ពេលវេលា។ ទោះបីយើងអនុវត្តបានជោគជ័យដូចខាងលើក្តី យើងក៏នៅមានចំណុចខ្វះខាត សេសសល់ ដែលយើងត្រូវរួមគ្នាជំនៈ ដោះស្រាយតាមរយៈការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះប្រកបទៅដោយប្រសិទ្ធភាព ស្របទៅតាមគោលការណ៍រដ្ឋបាលឯកភាព ដើម្បីឈានទៅការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិយ៉ាងពិតប្រាកដ។

          ឯកឧត្ដមអភិបាលរាជធានីបញ្ជាក់ថា ៖ ការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រខាងលើនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយខ្លឹមសារសំខាន់ៗនៃផែនការយុទ្ធសាស្ត្រ គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ក្រសួងមហាផ្ទៃឆ្នាំ២០២៤-២០២៨ សំដៅពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ទាំងផ្នែករដ្ឋបាលស៊ីវិល និងទាំងផ្នែកកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទអោយកាន់តែយល់ច្បាប់ពីគោលការណ៍ដឹកនាំបញ្ជា នីតិវិធី និងការចាត់តាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងដែនសមត្ថកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់។

          ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភក្រ្ត័​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍លើកឡើងដែរថា ៖ ការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨នេះ ធ្វើឡើងខណៈដែលការងារនេះរដ្ឋបាលស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបាននឹងកំពុងអនុវត្តការងារនេះបានយ៉ាងល្អ ១០០% នៅភ្នំពេញ។គោលនយោបាយអ្វីក៏ដោយ បើមិនមានការចូលរួមពីប្រជាពលរដ្ឋទេ គឺមិនទទួលបានជោគជ័យឡើយ។ ឯកឧត្តមសន្តិបណ្ឌិត បញ្ជាក់ថា សន្តិសុខសំខាន់ណាស់ កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវចាំថា “ប្រហែសបាត់ ប្រយ័ត្នគង់”។​ សំរាប់រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្ដម ឃួង ស្រេង តែងក្រើនរំលឹកជានិច្ច ដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទអោយយកចិត្តក្នុងដាក់ក្នុងការធ្វើយ៉ាងណាអោយភូមិ សង្កាត់នៅរាជធានីភ្នំពេញ មានសុវត្ថិភាព៕

img2410243 img2410244 img2410246 img2410247 img2410245 img24102410 img2410249 img24102413 img24102416 img24102412 img24102414 img24102415 img24102418 img24102419 img24102417 img24102411 img24102421 img24102422 img24102423 img24102424