ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ ទទួលម៉ាស៥ម៉ឺនម៉ាស ពីក្រុម...

រដ្ឋបាលរាជធានីភ្នំពេញ ទទួលម៉ាស៥ម៉ឺនម៉ាស ពីក្រុមហ៊ុនចិន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ថ្ងៃចេញផ្សាយ: Wednesday, April 21, 2021, 4:45 PM

img210421c7 img210421c1

 

 

 

 

 

               ម៉ាសចំនួន២៥កេស ស្មើនឹង៥ម៉ឺនម៉ាស ត្រូវបានក្រុមហ៊ុន អុីហ្គេត ថេកណឡជី ឯ.ក របស់ចិន ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ខណៈដែលជំងឺនេះបាននឹងកំពុងរីករាលដាលខ្លាំង រហូតមានអ្នកឆ្លងរាប់ពាន់នាក់ និងមានអ្នកស្លាប់ជាបន្តបន្ទាប់ផងដែរ។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។

នាឱកាសនោះដែរ ឯកឧត្តម កើត ឆែ បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ក្រុមហ៊ុន អុីហ្គេត ថេកណឡជីឯ.ក របស់ចិន ដែលបានជួយឧបត្ថមម៉ាស់ទាំងនេះមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងយ៉ាងខ្លាំងនៅរាជធានីភ្នំពេញនេះ។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។

ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ នឹងត្រូវបានចងចាំដោយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់៕

img210421c6 img210421c2 img210421c3 img210421c4