ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងឈរ...

ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងឈរជើងរបស់កម្លាំងមានសមត្ថកិច្ចនៅតាមទីតាំងបិទខ្ទប់

ថ្ងៃចេញផ្សាយ: Sunday, April 18, 2021, 7:16 PM

img180421d6 img180421d24

 

 

 

 

 

            ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានចុះពិនិត្យទីតាំងបញ្ជាការស្រាលនៅច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីពង្រឹងកម្លាំងដែលបាននឹងកំពុងឈរជើងនៅគោលដៅនោះ ឱ្យបានរឹងមាំនិងម៉ឺងម៉ាត់បំផុត ជុំវិញការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ៥០សសរ ចុះថ្ងៃទី១៧ ខែ  មេសារ ឆ្នាំ២០២១ ក្នុងការបិទខ្ទប់រាជធានីភ្នំពេញក្នុងរយៈពេល១៤ថ្ងៃ ឱ្យទទួលបានជោគជ័យ ពោលគឹកាត់ផ្តាច់បានការរីករាលដាលនៃជម្ងឺកូវីដ-១៩នេះ។

            ឯកឧត្តម ឃួង ស្រេង ក្រោយពីចុះពិនិត្យកម្លាំងដែលបានដាក់គោលដៅ នៅច្រមុះជ្រូកក្បាលថ្នល់រួចហើយ ឯកឧត្តមបានបន្តដំណើរ ល្បាតមើលតំបន់ស្មុកស្មាញ ដែលងាយរងគ្រោះមួយចំនួនទៀត ដោយអំពាវនាវឱ្បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំចាកចេញពីផ្ទះឱ្យសោះ បើមិនមានការងារចាំបាច់ឬបន្ទាន់ផ្សេងទៀតទេ ពោលគឺត្រូវស្តាប់និងអនុវត្តឱ្យបានល្អទៅតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។

            បន្តមកទៀត ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបន្តដំណើរមកកាន់ ខណ្ឌពោធិសែនជ័យ មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីពិនិត្យកម្លាំងមានសមត្ថកិច្ចនៅទីនោះទៀត។ ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការណែនាំទៅដល់កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាអាជ្ញាធរទាំងអស់ ត្រូវពង្រឹងការងាររបស់ខ្លួនឲ្យបានម៉ឺងម៉ាត់និងតឹងរឹងបំផុត និងត្រូវចេះការពារខ្លួនឯងផង ធ្វើយ៉ាងណាកុំឱ្យជំងឺ covid-19 ឆ្លងមកខ្លួនឯងបាន យើងត្រូវរួមគ្នាបំបាត់ជំងឺ Covid-19 ឱ្យបាន ក្នុងរយៈពេល១៤ថ្ងៃនៃការបិទខ្ទប់រាជធានីភ្នំពេញនេះ៕

img180421d26 img180421d19 img180421d22 img180421d18 img180421d31 img180421d32 img180421d29 img180421d11 img180421d12 img180421d13 img180421d8 img180421d5 img180421d3 img180421d4 img180421d2 img180421d1 img180421d10 img180421d9 img180421d34 img180421d35 img180421d15 img180421d33