ក្រុមហ៊ុនឯកជន២ ផ្តល់ជូនខ្ញីទឹកឃ្មុំ និងបន្លែផ្លែឈើជាច្រើនកេសជូនរដ្ឋបាលរាជធានី ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩
ថ្ងៃចេញផ្សាយ: Sunday, April 18, 2021, 3:48 PM
ក្រុមហ៊ុនឯកជនចំនួនពីរ នោះគឺក្រុមហ៊ុន KINO Care Cambodia និង ក្រុមហ៊ុន លីលីហ្វូត អុិនដាសទ្រី ខូអិលធីឌី នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បាននាំយក ខ្ញីទឹកឃ្មុំចំនួន១០កេស និងបន្លែផ្លែឈើក្រៀុមចំនួន៥០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩ ខណៈដែលជម្ងឺនេះ កំពុងឆ្លងយ៉ាងខ្លាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន។
ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនទាំង២ ដែលបានចូលរួមចំណែកបានទាន់ពេលវេលា តាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលបានអំណោយ យកទៅចែកជូនបងប្អូនប្រជាពលរដ្ឋយើងដែលកំពុងជាប់ធ្វើចត្តាឡីសក័ តាមមូលដ្ឋាន និងតាមលំនៅដ្ឋានជាច្រើនគោលដៅក្នុងរាជធានីភ្នំពេញ ដែលត្រូវការជំនួយឧបត្ថម្ភជាចាំបាច់។
កាយវិការរបស់ក្រុមហ៊ុនទាំង២ ពិតជាបានរួមចំណែកដោះស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋយើងបានមួយចំណែក ដែលកំពុងជាប់ធ្វើចត្តាឡីស័កនៅរាជធានីភ្នំពេញ៕