ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បន្តចុះពិនិត្យទីតាំ...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បន្តចុះពិនិត្យទីតាំងបិទខ្ទប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Sunday, April 18, 2021, 11:16 AM

img18042123 img18042113

 

 

 

 

 

            ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អមដំណើរដោយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ឯកឧត្តមស្នងការ នគរបាលរាជធានីភ្នំពេញ និងកម្លាំងសមត្ថកិច្ចមួយចំនួនទៀត នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានបន្តចុះទៅពិនិត្យដល់ទីតាំងបិទខ្ទប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីពង្រឹងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ជាក់ស្ដែងនៅស្ពានអាកាសក្បាលថ្នល់ គល់ស្ពានព្រះមុនីវង្សត្រើយខាងកើត ខណៈដែលទីតាំងនេះមានការកកស្ទះចរាចរណ៍ ដោយប្រជាពលរដ្ឋបានធ្វើដំណើរ ចេញ ចូល រាជធានីតាមបណ្តោយផ្លូវជាតិលេខ១ច្រើន ដែលមានហានិភ័យខ្ពស់ ក្នុងការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ។

            ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះបានធ្វើការណែនាំឱ្យអាជ្ញាធរក៏ដូចជាកម្លាំងមានសមត្ថកិច្ចត្រូវអនុវត្តអោយបានម៉ឹងម៉ាត់បំផុតនូវសេចក្តីសំរេចលេខ៤៩សសរ របស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ខណៈដែលជម្ងឺនេះបានឆ្លងរាលដាលកាន់ខ្លាំង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលបានបង្ខំអោយរដ្ឋបាលរាជធានីភ្នំពេញ សម្រេចធ្វើការបិទខ្ទប់ផ្ទះប្រជាពលរដ្ឋ បិទខ្ទប់ភូមិ សង្កាត់ ខណ្ឌ និងផ្សារមួយចំនួន ហើយនៅពេលចុងក្រោយនេះ រាជរដ្ឋាភិបាលបានសំរេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល តែម្តង ដើម្បីកាត់ផ្តាច់ឱ្យបាននូវការរីករាលដាលជម្ងឺកូវីដ-១៩នេះ។

            ទោះបីជាយ៉ាងណាក្តី ក្នុងការចុះពិនិត្យស្ថានភាពលំហូរចរាចរណ៍ និងទីតាំងបិទខ្ទប់ខាងលើនេះ ឯកឧត្តមឃួង ស្រេង ក៏បានសំពាវនាវអោយបងប្អូនប្រជាពលរដ្ឋមានការសោគយល់ និងចូលរួមអនុវត្ត ជាមួយអាជ្ញាធរក្នុងតំណាក់កាលដ៏សែនលំបាកនេះ ដើម្បីនាំគ្នាឆ្លងឱ្យផុតពីជម្ងីកូវីដ-១៩ដ៏សាហាវនេះ។

            គួររំលឹកថា៖រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ចេញវិធានការបិទខ្ទប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្ដកណ្ដាល ព្រមទាំងហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលមានអ្នកឆ្លងកាត់តែច្រើន៕

img1804218 img18042128 img18042129 img18042127 img18042130 img18042135 img18042134 img18042131 img18042133 img18042132 img18042126 img18042125 img18042124 img18042122 img18042119 img18042118 img18042117 img18042116 img18042115 img18042114 img18042112 img18042111 img18042110 img1804219 img1804215 img1804214 img1804217 img1804213 img1804212 img1804211