ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញធ្វើពិធីអកអំបុកនៅរមណ...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញធ្វើពិធីអកអំបុកនៅរមណីយ៍ដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ មានការចូលរួមពីពលរដ្ឋយ៉ាងសប្បាយរីករាយ

ថ្ងៃចេញផ្សាយ: Saturday, November 16, 2024, 9:58 PM

img15112424 img15112415នៅរាត្រីថ្ងៃ១៥កើតពេញបរមី ខែកត្តិក ឆ្នាំរោងព.ស២៥៦៨ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឱ្យមានពិធីអកអំបុកនៅរមណីយ៏ដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំដែលជាបេះដូង និងជានិមិត្តរូបនៃរាជធានីភ្នំពេញ។

ពិធីនេះធ្វើឡើងដោយមានការអញ្ជើញជាអធិតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ និងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

          ឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញបានប្រារព្វពិធីនេះឡើងវិញចំថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ហើយពិធីនេះក៏ត្រូវបានរៀបចំធ្វើឡើងវិញជាលើកទី២ ក្នុងអាណត្តិទី៧នៃរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

          នេះក៏ជាព្រះរាជពិធីមួយ ដែលប្រារព្វនៅក្នុងព្រះរាជវង្សានុវង្ស រហូតដល់ប្រជាពលរដ្ឋសាមញ្ញ ក៏និយមប្រារព្វពិធីនេះតាមផ្ទះសម្បែងរៀងៗខ្លួន តាមស្ថាប័ន អង្គភាព និងតាមវត្តអារាមផងដែរ។ ចំពោះគ្រឿងរណ្តាប់សំខាន់ដែលគេយកមកប្រើក្នុងពិធីអកអំបុក ដែលមាន អំបុក,ចេកទុំ,ដូងខ្ចី ផ្កាភ្ញីរួមទាំងគ្រឿងសក្ការៈបូជាមួយចំនូនទៀត។

          ពិធីនេះភាគច្រើនគេប្រារព្វឡើងនៅចំពេលរដូវទឹកសម្រកក្នុងខែកត្តិក ដែលជាថ្ងៃព្រះចន្ទ័រះ  ពេញបរមី និងពេញរង្វង់មូល ហើយពិធីនេះក៏បានផ្សាភ្ជាប់ជាមួយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបផងដែរ។

          សព្វថ្ងៃពិធីបុណ្យសំពះព្រះខែ និងអកអំបុក ត្រូវបានពលរដ្ឋទូទាំងប្រទេសប្រតិបត្តិបន្តរាល់ឆ្នាំ និងចាត់ទុកថាជាបុណ្យប្រពៃណីវប្បធម៏ជាតិដ៏ធំមួយក្នុងចំណោមពិធីបុណ្យសំខាន់ៗជាច្រើនទៀត។

          ទាក់ទងទៅនឹងពិធីនេះដែរ ប្រជាកសិករបានយកស្រូវទុំថ្មីៗទៅលីង ហើយបុករួចអុំយកអង្កាមចេញស្អាតដាក់សែនថ្វាយទេវតាចំពេលព្រះចន្ទ័រះពេញវង់ ដើម្បីសំដែងការដឹងគុណទេវតាដែលបានប្រទានទឹកភ្លៀងធ្លាក់មកលើព្រះធរណីធ្វើឲ្យដំណាំសព្វសារពើដុះដាល ហើយទទួលបានភោគផលកសិកម្មបានច្រើន។ តាមទំនៀមទំលាប់ប្រពៃណី ពេលអកអំបុកគេរងចាំដល់ព្រះខែរះពេញវង់ចំពីលើក្បាលទើបចាប់យកអំបុកទៅជូនអ្នកមានគុណ ចាស់ទុំមិត្តភក្រ័អកក្នុងភាពសប្បាយរីករាយមុនអកអំបុកគេត្រូវដាក់អំបុកថ្វាយព្រះខែជាមុនសិន ដោយមានអមដោយផ្លែឈើចំរុះ ពិសេសផ្លែដូង ចេកណាំវ៉ាទុំជាដើម ដាក់ថ្វាយជាការដឹងគុណដល់ព្រះពោធិសត្វដែលចាប់កំណើតជាសត្វទន្សាយដោយមានរូបដិតជាប់ក្នុងរង្វង់ព្រះខែតាមដំណើររឿងព្រេងរវាងព្រាហ្ម និងសត្វទន្សាយជាព្រះពោធិសាត់។ ក្រុមព្រាហ្មណ៏ ក៏ចាប់ផ្តើមសន្យាថា៖នឹងថ្វាយស្រូវ ផ្លែឈើ ភោគផលកសិកម្មដែលដាំដុះបានក្នុងមួយឆ្នាំៗដាក់ថ្វាយសត្វទន្សាយពោធិសត្វនៅពេលព្រះចន្ទ័ ពេញបរមី នាថ្ងៃ១៥កើតខែកត្តិកដែលគេអាចមើលឃើញរូបទន្សាយច្បាស់នៅថ្ងៃនោះក្នុងរង្វង់ព្រះខែ។

          យោងតាមឯកសារដែលផ្សាយលើគេហទំព័ររបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត បានបញ្ជាក់ពីប្រវត្តិនៃពិធីសំពះព្រះខែ និងអកអំបុក គឺធ្វើឡើងសំដៅគោរពទៅដល់ការសាងបារមីរបស់ព្រះពុទ្ធកាលដែលព្រះអង្គនៅជាព្រះពោធិសត្វនៅឡើយ ដែលកាលនៅក្នុងជាតិមួយនោះទ្រង់កើតជាសត្វទន្សាយឈ្មោះថា៖សសបណ្ឌិត។ ឯកសារដដែលបញ្ជាក់ថា៖នៅថ្ងៃដែលព្រះចន្ទពេញបរមី ឬពេញវង់ ទន្សាយសសបណ្ឌិតបានធ្វើការអធិដ្ឋានឧបោសថសីលរបស់ខ្លួន ដោយបំណងធ្វើជីវិតសំរាប់បរិច្ចាកដើម្បីបំពេញនូវពោធិសម្ភារឲ្យបានត្រាស់ដឹងជាព្រះពុទ្ធ៕

img1511244 img1511241 img1511249 img1511245 img1511248 img15112410 img15112412 img15112413 img15112415 img15112416 img15112418 img15112419 img15112420 img15112421 img15112422 img15112423 img15112425 img15112426 img15112427 img15112428 img15112429 img15112430 img15112431 img15112432 img15112433 img15112434 img15112435 img15112436 img15112438 img15112439 img15112440 img15112441 img15112442 img15112443 img15112444 img15112445 img15112446 img15112447 img15112449 img15112450 img15112451 img15112452 img15112453 img15112455 img15112456 img15112457 img15112458 img15112459 img15112460 img15112461 img15112462 img15112463 img15112464 img15112465 img15112466 img15112467 img15112468