ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ បើកដំណើរការសាងសង់មណ្ឌលព្យ...

រដ្ឋបាលរាជធានីភ្នំពេញ បើកដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាពរាជធានីភ្នំពេញ ចំនួន១១អគារលើផ្ទៃដីជាង៧ហិចតា

ថ្ងៃចេញផ្សាយ: Monday, February 14, 2022, 5:28 PM

img14022224 img1402221

 

 

 

 

 

            នៅរសៀលថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២២នេះ  រដ្ឋបាលរាជធានីភ្នំពេញបានបើកដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩តេជោសន្តិភាពរាជធានីភ្នំពេញ ក្រោមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតំរូវឱ្យធ្វើការសាងសង់ឱ្យរួចរាល់ក្នុងរយះពេលមួយឆ្នាំ។

            ពិធីក្រុងពាលីតាមបែបសាសនាដើម្បីសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩តេជោសន្តិភាពរាជធានីភ្នំពេញនេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២២នេះ  ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ឯកឧត្ត ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

សូមបញ្ជាក់ថា៖មណ្ឌលព្យាបាលជំងឺកូវីដ-១៩នេះ មានឈ្មោះថាតេជោសន្តិភាពរាជធានីភ្នំពេញ ដែលត្រូវសាងសង់ចំនួន១១អាគារលើផ្ទៃដីជាង៧ហិកតា ស្ថិតនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅដែល នឹងត្រូវសាងសង់ឱ្យបានរួចរាល់ក្នុងរយះពេលរវាង១ឆ្នាំ។

ក្រោមអនុសាសន៏របស់សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យមានការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័ស ដើម្បីបំពេញតំរូវការចាំបាច់ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ ពិសេសក្នុងរាជធានីភ្នំពេញ ក្នុងពេលដែលជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ចូលក្នុងសហគមន៏ ដោយបានបំប្លែងខ្លួនជាអូមីក្រុងនឹងមានការឆ្លងលឿនទៀតផង។

មន្ត្រីសុខាភិបាលបានបង្ហាញក្តីបារម្មណ៏ពីការរាលដាលនៃជំងឺដ៏កាចសាហាវនេះ នឹងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យខិតខំយកចិត្តទុកដាក់ អនុវត្តវិធានការ៣ការពារ៣កុំ ឱ្យបានម៉ត់ចត់ និងទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ដូស និងដូសជំរុញ។

ការចាប់ផ្តើមដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩នាពេលនេះ បានបង្ហាញឱ្យឃើញពីការគិតគូរបស់រដ្ឋបាលរាជធានីភ្នំពេញ តាមការណែនាំរបស់សម្តេចតេជោ ដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋយើងក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលយើងមិនដឹងថាវានឹងបញ្ចប់នៅពេលណា ដូច្នេះយើងត្រូវរៀនរស់តាមរបត់ថ្មី នៃសម័យកូវីដ ហើយអគារមណ្ឌលព្យាបាលជំងឺកូវីដ-១៩នេះ ក៏ជាសមិទ្ធផលថ្មីដែលនឹងកើតចេញជារូបរាងនៅក្នុងឆ្នាំ២០២២នេះ ក្រោមការដឹកនាំរបស់ ឯកឧត្ត ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ៕

img14022226 img14022217 img14022215 img14022212 img14022216 img14022225 img14022221 img1402228 img1402225 img1402227 img1402223 img1402222 img14022220 img14022219 img14022211 img14022210 img1402229 img1402224