ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ទីក្រុងម៉េសរបស់បារាំង និងរាជធានីភ្នំពេញ គ្រោងនឹ...

ទីក្រុងម៉េសរបស់បារាំង និងរាជធានីភ្នំពេញ គ្រោងនឹងចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា នាពេលដ៏ខ្លីខាងមុខនេះ

ថ្ងៃចេញផ្សាយ: Thursday, February 10, 2022, 3:56 PM

img10022226 img10022215

 

 

 

 

 

            ក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្ដម ហ្វង់ស្វ័រ ហ្គ្រូសឌីឌ្យេ (François Grosdidier) អភិបាលក្រុងម៉េស (Metz) នៃប្រទេសបារាំង និង ឯកឧត្ដម  ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ ទីក្រុងទាំងពីរគ្រោងនឹងចងសម្ព័ន្ធមេត្រីភាពជាមួយគ្នានៅពេលដ៏ខ្លីខាងមុខនេះ ពោលគឺក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាឯកច្ឆន្ទ។

            ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា រាជធានីភ្នំពេញ បានចងសម្ព័ន្ធមេត្រីភាពជាមួយនឹងទីក្រុងជាច្រើន នៅក្នុងនោះមានទាំងទីក្រុងប៉ារីស ទីក្រុងនៅប្រទេសជប៉ុន ទីក្រុងនៅសហរដ្ឋអាមេរិក នៅប្រទេសថៃ ប្រទេសវៀតណាមជាដើម។ល។ ការចងសម្ព័ន្ធមេត្រីភាពនេះវានឹងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកយ៉ាងច្រើន មានដូចជា វិស័យវប្បធម៌, វិស័យអប់រំ វិស័យ គមនាគមន៍ និងបរិស្ថានជាដើម ដោយយើងមិនបានគិតថាជាទីក្រុងតូចឬទីក្រុងធំនោះទេ។   

            ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះឯកឧត្តមអភិបាលក្រុងម៉េស របស់បារាំង ដែលចង់ចងសម្ព័ន្ធមេត្រីភាពជាមួយនឹងរាជធានីភ្នំពេញ។ ជុំវិញបញ្ហានេះ ឯកឧត្តមបានបញ្ជាក់ថា ការងារនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងស្នើសុំទៅរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យនិងសម្រេច ក្នុងការចង សម្ព័ន្ធមេត្រីភាពនេះ។ ក្រោយការពិនិត្យ និងសម្រេចហើយនោះ ទីក្រុងទាំង២នឹងធ្វើពិធីចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាជាផ្លូវការ។

            ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនោះក៏បានលើកឡើងពីប្រវត្តិសាស្ត្ររបស់កម្ពុជា នៅក្នុងរបបប៉ុល ពត ដែលកម្ពុជាបានធ្លាក់ដល់ចំណុចសូន្យ។ ប៉ុន្តែក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានរំដោះប្រទេសហើយបានធ្វើឱ្យប្រទេសជាតិមួយនេះដើរចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍន៍រីកចម្រើនដូចបច្ចុប្បន្ននេះ។ ជាពិសេសក្នុងពេលដែលកម្ពុជារីករាលដាលដោយជំងឺកូវីដ-១៩ រយះពេល២ឆ្នាំកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងបំផុត ដោយស្វែងរកវ៉ាក់សាំង យកមកចាក់ឱ្យពលរដ្ឋកម្ពុជា ពិសេសបានស្រោចវ៉ាក់សាំងនៅភ្នំពេញជាផ្ការីកចេញទៅខេត្តនានាទូទាំងប្រទេស ទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលដោយជំងឺកូវីដ-១៩ ជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ីទៀតផង។

            ក្នុងឱកាសនេះដែរ ឯកឧត្ដម ហ្វង់ស្វ័រ ហ្គ្រូសឌីឌ្យេ (François Grosdidier) អភិបាលក្រុងម៉េស Metz បានមានប្រសាសន៍បញ្ជាក់ដែរថា កម្ពុជានឹងប្រទេសបារាំង គឺជាប្រទេសដែលជាមិត្តភក្កិដ៏ស៊ីជម្រៅជាយូរមកហើយ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-បារាំង ការធ្វើទំនាក់ទំនងរវាងទីក្រុងនិងទីក្រុង វាធ្វើឱ្យយើងកាន់តែស្គាល់គ្នាបានច្បាស់ ទំនាក់ទំនងគ្នាកាន់តែល្អប្រសើរ ពង្រីកបាននូវវប្បធម៌ ការអប់រំ បរិស្ថាន ទឹកស្អាត និងគមនាគមន៍ជាដើម។ ទីក្រុងយើងទាំងពីរនឹងចងសម្ព័ន្ធមេត្រីភាពជាមួយគ្នានាពេលដ៏ខ្លីខាងមុខនេះ។

   បន្ថែមពីនេះទៀត ឯកឧត្ដម ហ្វង់ស្វ័រ ហ្គ្រូសឌីឌ្យេ (François Grosdidier) ក៏បានសំដែងនូវការកោតសរសើរ ចំពោះប្រទេសកម្ពុជាដែលបានរំដោះខ្លួនចេញពីរបបប៉ុលពត។ ឯកឧត្ដមបញ្ជាក់ថា នៅកម្ពុជាមានសម្ដេចតេជោហ៊ុន សែន ជាមនុស្សខ្លាំង ដែលបានធ្វើឱ្យប្រទេសមួយនេះ មានការអភិវឌ្ឍរីកចម្រើន។ ឯកឧត្តមមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្ពុជា ជាក់ស្ដែងអ្វីដែលឯកឧត្តមបានមើលឃើញ គឺចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ កម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងមែនទែន បើទោះបីក្នុងដំណាក់ការនៃការរីករាលដាលជម្ងឺ-១៩ក៏ដោយ៕

img1002221 img1002224 img1002229 img1002228 img1002226 img1002225 img10022213 img10022221 img10022220 img10022219 img10022226 img10022225img10022223 img10022228 img10022227 img10022229img10022211 img10022210 img1002223 img1002227 img10022214 img1002222