ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន...

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពប្រឡាយ ដើម្បីរកមធ្យោបាយរំដោះទឹកចេញក្រៅ ឱ្យបានមុនរដូវវស្សាមកដល់

ថ្ងៃចេញផ្សាយ: Wednesday, January 08, 2025, 4:26 PM

img0801251 img0801252

ឯកឧត្ដម ឃួង ស្រេង អភិបាល​នៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមករា​ ឆ្នាំ​២០២៥នេះ​ បានដឹកនាំ​មន្ត្រី​ជំនាញរដ្ឋបាលរាជធានីភ្នំពេញ ពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ​ និងអាជ្ញាធរខណ្ឌសែនសុខ ខណ្ឌប្ញស្សីកែវ​ ចុះពិនិត្យនៅទីតាំងប្រឡាយអូរអាគុជ ក្នុងមូលដ្ឋានខណ្ឌសែនសុខ ហើយបន្តរហូតដល់ ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ ខណៈដែលស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩នេះបាននឹងកំពុងសាងសង់ជិតរួចរាល់។

          ក្នុងដំណើរចុះពិនិត្យមើលស្ថានភាពប្រឡាយជាច្រើននៅក្នុងមូលដ្ឋានខណ្ឌសែន សុខ​ និងខណ្ឌ ឫស្សីកែវ ក្នុង​នោះ ឯកឧត្ដម ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ បានណែនាំឱ្យលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ​ និងមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញធ្វើយ៉ាងណាដើម្បីរិះរកគ្រប់មធ្យោបាយរំដោះទឹកចេញក្រៅក្រុង ដោះស្រាយឱ្យបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សាខាងមុខនេះ។

          ក្នុងឱកាសនៃការចុះពិនិត្យប្រឡាយនោះដែរ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យមន្ទីរជំនាញពង្រីក និងស្តារប្រឡាយអូរអាគុជ រហូតដល់ប្រឡាយមេខាងជើងរាជធានី ធ្វើការដាក់លូជ្រុងទំហំ៤ម៉ែត្រ កាត់ផ្លូវលេខ១០០៧ ក្នុងខណ្ឌសែនសុខ ដើម្បីរំដោះទឹកភ្លៀងនៅផ្លូវ១៩៨៦និងតំបន់មួយចំនួនក្នុងសង្កាត់ភ្នំពេញថ្មី ដោយសារតំបន់នេះឧស្សាហ៍ទទួលរងការលិចលង់នៅពេលភ្លៀងខ្លាំង     ម្តងៗ។ ជាមួយគ្នានោះ ឯកឧត្ដម​ ឃួង ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្តារប្រឡាយពោងពាយ ប្រឡាយអូរវែង ដល់ប្រឡាយមេខាងជើង។ ដាក់លូទំហំ១ម៉ែត្រកន្លះ កាត់ផ្លូវលេខ១០០៣ ដាក់លូជ្រុងនៅផ្លូវK2 ដើម្បីដោះស្រាយការលិចលង់នៅលើផ្លូវហាណូយ ធ្វើយ៉ាងណាអាចនាំទឹកហូរចូលទៅប្រឡាយពោងពាយ បន្តទៅស្ថានីយបូមទឹកកប់ស្រូវ និងស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ។

          បន្ថែមពីនេះទៀត ឯកឧត្ដម​ ឃួង ស្រេង បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញសិក្សាឱ្យបានលំអិតបន្ថែមទៀត ដើម្បីរំដោះទឹកភ្លៀងចេញពីផ្លូវលេខ៥៩២ នៅតំបន់សាលារៀនបឋមសិក្សាទួលគោក ក្នុងភូមិសាស្ត្រខណ្ឌទួលគោក និងបានជំរុញអោយអាជ្ញាធរខណ្ឌធ្វើការណែនាំឱ្យប្រជាពលរដ្ឋ កុំបោះសំរាមចូលក្នុងឡាយទឹក។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីកាត់បន្ថយបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀង៕

img0801253 img0801254 img0801256 img0801255 img0801259 img0801258 img0801257 img08012510 img08012511 img08012512 img08012517 img08012513 img08012514 img08012515 img08012516 img08012518 img08012519 img08012520 img08012521 img08012523 img08012522 img08012524 img08012525 img08012526 img08012527 img08012528 img08012529 img08012530 img08012531 img08012532 img08012533 img08012534 img08012535 img08012536 img08012537 img08012538 img08012539 img08012540 img08012541 img08012542 img08012543 img08012544