ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ឧបត្ថម្ភទឹកបរិសុទ្ធ ចំនួ...

លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ឧបត្ថម្ភទឹកបរិសុទ្ធ ចំនួន ១០.០០០យួរ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឧបត្ថម្ភដល់កងកម្លាំង និងជួយទ្រទ្រង់ជីវភាពពលរដ្ឋរងផលប៉ះពាល់ពីមេរោគកូវីដ-១៩

ថ្ងៃចេញផ្សាយ: Monday, May 03, 2021, 5:09 PM

img030521a5 img030521a3

 

 

 

 

 

 

           លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា បានឧបត្ថម្ភទឹកបរិសុទ្ធ ចំនួន១០.០០០យួរ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឧបត្ថម្ភដល់កងកម្លាំងនានា ដែលកំពុងបំពេញភារកិច្ច និងជួយទ្រទ្រង់ជីវភាព ប្រជាពលរដ្ឋទទួលរងគ្រោះ រងផលប៉ះពាល់ ពីមេរោគកូវីដ-១៩ ។

ពិធីប្រគល់ និងទទួលនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។

ឯកឧត្តម កើត ឆែ បានមានប្រសាសន៍ថា ៖ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ដែលបានឧបត្ថមទឹកបរិសុទ្ធ ចំនួនៈ ១0.0០០យួរ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឧបត្ថម្ភដល់កងកម្លាំងនានា ដែលកំពុងបំពេញភារកិច្ច និងជួយទ្រទ្រង់ជីវភាព ប្រជាពសរដ្ឋទទួលរងគ្រោះ រងផលប៉ះពាល់ ពីមេរោគកូវីដ-១៩។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាបានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននឹងកំពុងជួបប្រទះគ្រោះភ័យ នៃការរាតត្បាតពីជម្ងឺកូវីដ-១៩ ៕

img030521a1 img030521a4