ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯឧត្តមអភិបាលរាជធានីភ្នំពេញ ស្នើសុំឱ្យអ្នកវិនិយោ...

ឯឧត្តមអភិបាលរាជធានីភ្នំពេញ ស្នើសុំឱ្យអ្នកវិនិយោគជប៉ុនមកបណ្តាក់ទុនលើ វិស័យកសិកម្ម

ថ្ងៃចេញផ្សាយ: Friday, February 04, 2022, 9:52 AM

img0302226 img0302227

 

 

 

 

 

           ក្នុងឧិកាសជួបសំណេះសំណាលការងារជាមួយ ឯកឧត្តម Takhashi Fumi aki ប្រធានសមាគមជប៉ុន.កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ​ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើដល់អ្នកវិនិយោគជប៉ុនតាមរយះសមាគមកម្ពុជា.ជប៉ុន ដើម្បីមកវិនិយោគលើវិស័យកសិកម្ម បន្ថែមលើវិស័យផ្សេងៗទៀត ដែលជប៉ុនបានធ្វើកន្លងមក។

            ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ថ្លែងថា៖នៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ មានសក្កដានុពលខ្លាំងលើវិស័យកសិកម្ម ក្នុងនោះបានសង្កត់ធ្ងន់លើការចិញ្ចឹមត្រី និងការដាំខ្ទឹមបារាំងសំរាប់នាំចេញទៅទីផ្សារសំខាន់ៗដូចជាប្រទេសចិនជាដើម នៅពេលកម្ពុជាបានចុះហត្ថលេខារួចហើយលើការធ្វើពាណិជ្ជកម្មសេរីជាមួយភាគីចិនលើការនាំផលិតកសិកម្មពីកម្ពុជាចូលទៅទីផ្សារចិន។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញលើកឡើងថា ៖ ជប៉ុនមានបច្ចេកទេសច្បាស់លាស់ក្នុងការចិញ្ចឹមត្រីនាំចេញ រួមទាំងផលដំណាំផ្សេងៗទៀតទៅកាន់ទីផ្សារនៃបណ្តាប្រទេស នានា។ ដូច្នេះជប៉ុនអាចបញ្ជូនអ្នកវិនិយោគមកសិក្សាលើវិស័យកសិកម្មនៅកម្ពុជាប្រកបដោយសក្តានុពល។ ពាក់ ពន្ធ័ នឹងបញ្ហាសំរាមក្នុងរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជំរាបជូនភ្ញៀវថា រឿងនេះយើងបានដោះស្រាយបានល្អប្រសើរហើយ ដោយយើងមានក្រុមហ៊ុនប្រមូលសំរាមចំនួន៣ ដែលកំពុងធ្វើសកម្មភាពប្រមូលសំរាមនៅរាជធានីភ្នំពេញបច្ចុប្បន្ន ក្រៅពីរថយន្តប្រមូល និងដឹកជញ្ជូនសំរាម ដែលជប៉ុនបានផ្តល់ដល់រាជធានីភ្នំពេញ  យើងក៏ត្រូវការជាចាំបាច់រថយន្តពន្លត់អគ្គីភ័យនៅរាជធានីភ្នំពេញ ដែលកំពុងអភិវឌ្ឍន៏។ ដូច្នេះយើងត្រូវការចាំបាច់គឺ ​រថយន្តពន្លត់អគ្គីភ័យ សំរាប់ជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះអគ្គីភ័យ ពិសេសលើសំណង់អាគារខ្ពស់ៗ។

ឯកឧត្តម Takahashi Fumi Aki បានលើកឡើងពីការចាប់អារម្មណ៏របស់សមាគមកម្ពុជា.ជប៉ុន ដែលនឹងត្រៀមខ្លួនជួយដល់រាជធានីភ្នំពេញ ទៅតាមសំណើរបស់ ឯកឧត្តម ឃួង ស្រេង ក្នុងការរួមចំណែកអភិវឌ្ឍន៏រាជធានីភ្នំពេញ។ ឯកឧត្តម Takahashi Fumi aki ដែលជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាដែរនោះ បានគូសបញ្ជាក់ថា៖ កាលពីឆ្នាំ២០១៩ អ្នកវិនិយោគជប៉ុនប្រមាណ២០០ក្រុមហ៊ុនមកទស្សនកិច្ចនៅរាជធានីភ្នំពេញ ហើយនៅខែមេសាក្រោយចូលឆ្នាំខ្មែរខាងមុខ សមគមមានបំណងនាំអ្នកវិនិយោគជប៉ុនមកទស្សនកិច្ចនៅរាជធានីភ្នំពេញ ជាលើលើកទី២ និងរៀបចំឱ្យមានវេទិការពិគ្រោះយោបល់ និងពិភាក្សាលើការវិយោគនៅកម្ពុជាផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបានប្រគល់ប្លង់ដីមួយហិតតាដែលជាអំណោយរបស់ជនជាតិជប៉ុនម្នាក់ ដល់ឯកឧត្តម ឃួង ស្រង អភិបាលរាជធានីភ្នំពេញ សម្រាប់ធ្វើជាសួនច្បារសាធារណៈមួយ ដើម្បីអបអរសាទរខួបលើកទី៣០ឆ្នាំ ដែលជប៉ុនបានបញ្ជូនកងកម្លាំងរបស់ខ្លួនមករក្សាសន្តិសុខអន្តរជាតិ ហើយក៏មានកម្ពុជាផងដែរ ក្នុងនោះ ឯកឧត្តម ឃួង ស្រេង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដោយសន្យាថា នឹងចាត់ចែងឱ្យបានល្អ៕

img03022214 img03022213 img03022212 img0302228 img03022211 img03022210 img0302225 img0302224 img0302223 img0302221