ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  (English) រដ្ឋបាលរាជធានីភ្នំពេញបើកកិច្ចប្រជុំគណ...

(English) រដ្ឋបាលរាជធានីភ្នំពេញបើកកិច្ចប្រជុំគណៈកម្មការរៀបចំផ្លូវថ្មើរជើង ( Walk Street )

ថ្ងៃចេញផ្សាយ: Thursday, September 05, 2019, 2:53 PM

(English)

នាព្រឹកថ្ងៃព្រហស្បតិ៍ ០៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញបើកកិច្ចប្រជុំគណៈកម្មការរៀបចំផ្លូវថ្មើរជើង ( Walk Street ) នៅតាមបណ្ដោយទន្លេចតុមុខចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ សង្កាត់ផ្សារកណ្ដាលទី១ សង្កាត់ផ្សារកណ្ដាលទី២ និងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីអនុវត្តគម្រោងផ្លូវថ្មើរជើងមួយនេះ ( Walk Street ) ឱ្យចេញជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តក្នុងរាជធានីភ្នំពេញ ជាពិសេសតំបន់មាត់ទន្លេ និងព្រះបរមរាជវាំង៕

69546148_1250804638433619_5372346536392916992_o (1) 69424509_1250804765100273_3959604708951195648_o (1)