(English) ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ
ថ្ងៃចេញផ្សាយ: Tuesday, August 06, 2019, 11:41 AM
(English)
នារសៀលថ្ងៃអង្គារ ០៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
គួរបញ្ជាក់ថា លោកជំទាវ គឹម សុវណ្ណា ជាប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ត្រូវបានផ្លាស់ប្ដូរមុខតំណែងថ្មី ហើយឯកឧត្ដម ម៉ម វាសនា ត្រូវចូលកាន់តំណែងជាប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ៕