(English) គម្រោងស្ថាបនាផ្លូវក្រោមដីដែលតភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១
ថ្ងៃចេញផ្សាយ: Thursday, August 15, 2019, 12:41 PM
(English)
ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្ដមអភិបាលរាជធានីភ្នំពេញដែលបានសំណូមពរដល់ក្រុមហ៊ុនបុរីប៉េងហួត នូវគម្រោងស្ថាបនាផ្លូវក្រោមដីដែលឆ្លងកាត់ពីបុរីប៉េងហួត(បឹងស្នោរ) មកផ្លូវជាតិលេខ១ ដើម្បីកុំឱ្យមានការកកស្ទះដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ១ និងប្រជាពលរដ្ឋរស់នៅក្នុងបុរីនេះផ្ទាល់ ដែលធ្វើដំណើរចេញចូលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនបុរីប៉េងហួតបានឯកភាពគ្នាលើគម្រោងស្ថាបនាផ្លូវក្រោមដីដែលតភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕