ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  (English) កិច្ចប្រជុំពិភាក្សាស្ដីពីការពង្រឹងការ...

(English) កិច្ចប្រជុំពិភាក្សាស្ដីពីការពង្រឹងការងារត្រួតពិនិត្យ គ្រប់គ្រងជនបរទេស រស់នៅតាមខុនដូរ សណ្ឋាគារ និងផ្ទះសំណាក់

ថ្ងៃចេញផ្សាយ: Wednesday, August 14, 2019, 12:30 PM

(English)

នាព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពិភាក្សាស្ដីពីការពង្រឹងការងារត្រួតពិនិត្យ គ្រប់គ្រងជនបរទេស រស់នៅតាមខុនដូរ សណ្ឋាគារ និងក្នុងផ្ទះសំណាក់ និងការងាររក្សាសន្តិសុខក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ឯកឧត្ដមអភិបាលរងរាជធានីភ្នំពេញ មន្ទីរអង្គភាពជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងលោកអភិបាលខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍ សំដៅបង្កើនការគ្រប់គ្រងវត្តមាននៃការស្នាក់នៅរបស់ជនបរទេសឱ្យមានប្រសិទ្ធភាពខ្ពស់ ធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក៏ដូចជាសុវត្ថិភាពផ្ទាល់របស់ជនបរទេសគ្រប់រូបដែលស្នាក់នៅក្នុងរាជធានីភ្នំពេញ ជាពិសេសការបង្កើតប្រជាកាពារឡើងវិញ នៅតាមមូលដ្ឋាន​ភូមិសង្កាត់និមួយៗ៕

68349229_1235258263321590_6414809170138103808_o (1) 68452847_1235257869988296_2533241341190602752_o (1)