ឯកឧត្ដម ឃួង ស្រេង ចុះសួរសុខទុក្ខប្រជាពលរដ្ឋភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ
ថ្ងៃចេញផ្សាយ: Friday, August 10, 2018, 9:29 AM
ឆ្លើយតបតាមការសំណូមពរ និងតាមការសន្យាជាមួយបងប្អូនប្រជាពលរដ្ឋ ៣៨០គ្រួសារ ដែលរស់នៅក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីថ្ងៃទី២៧ ខែមិថុនាកន្លងមក
នាព្រឹកថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌមានជ័យ។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលបានដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ មានដូចខាងក្រោមៈ
១-ប្រទានកម្មដីជាកម្មសិទ្ឋិជូនប្រជាពលរដ្ឋ
២-ស្ថាបនាផ្លូវបេតុងចំនួន ២ខ្សែ ដែលៈ
-ខ្សែទី១ ប្រវែង១.៣៣០ម៉ែត្រ នៅសល់ប្រវែង ៧៨៦ម៉ែត្រ ទទឹង ៦ម៉្រែតមិនទាន់ស្ថាបនារួច និងដាក់លូទំហំ ០,៨ម៉ែត្រ សងខាងប្រវែង ២.៦៦០ម៉ែត្រ
-ខ្សែទី២ ប្រវែង ១.២០០ម៉ែត្រ ទទឹង ៦ម៉ែត្រ
៣-តម្លើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន ១ខ្សែ ប្រវែង ១.៣៣០ម៉្រែត ចាប់ពីផ្លូវលេខ ៣៧១ ដល់ចុងភូមិ
៤-តបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់៕
បន្ទាប់ពីចប់ការសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ឯកឧត្តមអភិបាលបានបន្តឈាងចូលសួរសុខទុក្ខ និងពិនិត្យការប្រកបរបររកសុីរបស់បងប្អូនអាជីវករក្នុងផ្សារទួលទំពូងផងដែរ៕