រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំត្រួតពិនិត្យតម្លៃទឹក-អគ្គិសនីក្នុងផ្សាររដ្ឋ ផ្សារវិនិយោគ និងផ្សារឯកជន
ថ្ងៃចេញផ្សាយ: Friday, December 21, 2018, 2:59 PM
នាព្រឹកថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំត្រួតពិនិត្យតម្លៃទឹក-អគ្គិសនីក្នុងផ្សាររដ្ឋ ផ្សារវិនិយោគ និងផ្សារឯកជន ទាំងអស់ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គិសនីកម្ពុជា និងឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីឆ្លើយតប និងគោរពតាមអនុសាសន៍ និងជាគោលការណ៍ដែលរាជរដ្ឋាភិបាលបានកំណត់ផ្ដល់ជូន។