ពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារការិយាល័យថ្មី នៃសមាគមនិកាយចិនទៀជីវនៅកម្ពុជា
ថ្ងៃចេញផ្សាយ: Monday, June 24, 2019, 9:54 AM
នាព្រឹកថ្ងៃចន្ទ ០៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួង ស្រេង បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារការិយាល័យថ្មី នៃសមាគមនិកាយចិនទៀជីវនៅកម្ពុជា និង អគារសិក្សាសកលវិទ្យាល័យទួនហ្វា ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ពិធីនេះ បានឆ្លុះបញ្ចាំងអោយឃើញ នូវភាពជោគជ័យថ្មីមួយទៀត ក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់វិស័យអប់រំ និងការបង្កើតទីផ្សារការងាររបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា”កម្ពុជា-ចិន” និងជាសក្ខីភាពបញ្ជាក់អោយឃើញនូវការគាំទ្រចំពោះសមាគមចិន ក្នុងការវិនិយោគលើវិស័យអប់រំផ្នែកភាសា-អក្សរសាស្ត្រចិន នៅរាជធានីភ្នំពេញ៕