ឯកឧត្តម ឃួង ស្រេង ៖ “មន្រ្ដីចូលនិវត្តន៍ ជាធនាគារនៃបទពិសោធន៍សម្រាប់ក្មេងជំនាន់ក្រោយ”
ថ្ងៃចេញផ្សាយ: Saturday, February 10, 2018, 9:21 AM
ឯកឧត្តម ឃួង ស្រេង ៖ “មន្រ្ដីចូលនិវត្តន៍ ជាធនាគារនៃបទពិសោធន៍សម្រាប់ក្មេងជំនាន់ក្រោយ”
នាល្ងាចថ្ងៃសៅរិ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ជើញជួបជុំ សំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយមន្រ្ដីចូលនិវត្តន៍ នៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យចំនួន ៣០០នាក់ ដើម្បីលើកទឹកចិត្ត និងរំលឹកគុណចំពោះអស់លោក លោកស្រី មន្ត្រីចូលនិវត្តន៍ ដែលបានរួមចំណែកកសាង និងអភិវឌ្ឍន៍មូលដ្ឋានខណ្ឌពោធិ៍សែនជ័យកន្លងមក។ ក្នុងពិធីសំណេះសំណាលនេះផងដែរ ឯកឧត្តមអភិបាលបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនក្នុងម្នាក់ៗទទួលបានថវិកា ១០មុឺនរៀល សារុងមួយ ទឹកដោះគោពីរយួរ និងនំពីរកញ្ចប់តូច៕