ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយលោក ចូវ គឺឈីង
ថ្ងៃចេញផ្សាយ: Thursday, November 29, 2018, 7:34 PM
នារសៀលថ្ងៃព្រហស្បតិ៍ ០៧រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយលោក ចូវ គឺឈីង ( Zhou Keqin ) អនុប្រធានគណៈកម្មាធិការប្រឹក្សានយោបាយបក្សប្រជាជនទីក្រុងឆុង ឈីង ដើម្បីពិភាក្សាការងារ និងពង្រឹងមិត្តភាពជាមួយរាជធានីភ្នំពេញ និងទីក្រុងឆុង ឈីង ទាំងវិស័យវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្មទេសចរណ៍ វប្បធម៌ អប់រំ និងផ្នែកសន្តិសុខនៃប្រជាជនព្រមទាំងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕