ឯកឧត្តម ឃួង ស្រេង ពិភាក្សាការងារជាមួយ ឯកឧត្តម យូសុីហុីសា កៃនូម៉ា
ថ្ងៃចេញផ្សាយ: Wednesday, June 06, 2018, 10:02 PM
នារសៀលថ្ងៃពុធ ០៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម យូសុីហុីសា កៃនូម៉ា ( Yoshihisa Kainums ) អគ្គនាយកក្រុមហ៊ុនមីនេបៀមីតហ៊្សាូមី ( Minebea Mitsumi Inc ) ស្ដីពីគម្រោងបំពាក់អំពូលវៃឆ្លាតនៅតាមទីសាធារណៈ ក្នុងរាជធានីភ្នំពេញ។ ឯកឧត្តមអភិបាល បានឯកភាព និងទទួលយកបទបង្ហាញរបស់តំណាងក្រុមហ៊ុន យកមកសិក្សាអនុវត្តផ្ទាល់តែម្ដង ដោយយកមហាវិថីចំនួន៣សាកល្បងបំពាក់អំពូលវៃឆ្លាតដំណាក់កាលដំបូងក្នុងឆ្នាំនេះ៕