ឯកឧត្តម ឃួង ស្រេង បានឱ្យតំណាង ចុះសួរសុខទុក្ខដោយផ្ទាល់ដល់គេហដ្ឋានសមាជិកក្រុមប្រឹក្សាខណ្ឌ-សង្កាត់មួយចំនួន មានបញ្ហាសុខភាព
ថ្ងៃចេញផ្សាយ: Wednesday, August 02, 2017, 1:50 PM
ការយកចិត្តទុកដាក់ដល់មន្ដ្រីរាជការថ្នាក់មូលដ្ឋាន ជាការចំបាច់ណាស់សម្រាប់ការដឹងសុខទុក្ខពិតប្រាកដរបស់មន្ដ្រីដែលកំពុងជួបប្រទះ
នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ដោយទទួលបានព័ត៌មានថា សមាជិកក្រុមប្រឹក្សាខណ្ឌ-សង្កាត់មួយចំនួន មានបញ្ហាសុខភាពដែលត្រូវសម្រាកព្យាបាល និងដោយសារការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យតំណាង ចុះសួរសុខទុក្ខដោយផ្ទាល់ដល់គេហដ្ឋានលោក ឈឿន ចន្ថា សមាជិកក្រុមប្រឹក្សាសង្កាត់ស្រះចក, លោកស្រី ឈឹង វត្ដី សមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញ, លោក ពូជ កន សមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារកណ្ដាលទី១ ដែលកំពុងសម្រាកព្យាបាល ហើយត្រូវបានការយកចិត្តទុកពី ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក្នុងន័យឱ្យពួកគាត់ឆាប់ជាសះស្បើយ ដើម្បីបន្ដជួយជ្រោមជ្រែង និងអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន។
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ដែលបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ បាននាំការផ្ដាំផ្ញើ និងពាក្យសួរសុខទុក្ខរបស់ឯកឧត្តមអភិបាលរាជធានី ដែលលោកតែងតែយកចិត្តទុកដាក់ដល់មន្ដ្រីរាជការថ្នាក់ក្រោមរដ្ឋបាលរាជធានីភ្នំពេញ ក្នុងនោះដល់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខណ្ឌ-សង្កាត់ដែលកំពុងសម្រាក់ព្យាបាល ឱ្យឆាប់ទទួលបាននូវសុខភាពល្អប្រសើរឡើងវិញ និងឆាប់បានបំពេញភារកិច្ចនាពេលឆាប់ៗនេះផងដែរ។