ឯកឧត្តម ឃួង ស្រេង ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Pierre BAILLET
ថ្ងៃចេញផ្សាយ: Thursday, May 10, 2018, 2:39 PM
កីឡាជាថ្នាំនៃសុខភាព កីឡាអាចនាំចៀសផុតពីជំងឺ!
នារសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Pierre BAILLET លេខាអចិន្ត្រៃយ៍ នៃសមាគមអភិបាលក្រុងនិយាយភាសាបារាំង (AIMF)។ ដើម្បីបង្កភាពងាយស្រួលក្នុងចំណងទំនាក់ទំនងសំរាប់សមាគមអភិបាលក្រុងនិយាយភាសាបារាំង ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានឯកភាពតាមសំណើរបស់ភាគីបារាំងផងដែរ ដែលមានបំណងបង្កើតកីឡាអន្ដរជាតិនៅរាជធានីភ្នំពេញ ព្រោះកម្ពុជានឹងធ្វើម្ចាស់ផ្ទះក្នុងកម្មវិធីកីឡាសុីហ្គេមនាឆ្នាំ២០២៣៕