ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រី មន្ទីរជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យមើលការដ្ឋានអ៊ុតកៅស៊ូផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្សារជម្ពូវ័ន្ត
ថ្ងៃចេញផ្សាយ: Sunday, October 29, 2017, 11:33 AM
នារាត្រីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រី មន្ទីរជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យមើលការដ្ឋានអ៊ុតកៅស៊ូផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្សារជម្ពូវ័ន្ត ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ដើម្បីជម្រុញឱ្យការដ្ឋានដំណើរការបានលឿន និងមានគុណភាពស្របទៅតាមស្តង់ដាបច្ចេកទេស ។
ឯកឧត្តមអភិបាលបានណែនាំមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ពន្លឿនការជួយជុលឱ្យបានមុនព្រះរាជពិធីបុណ្យអុំទូក ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។ ការដ្ឋានអ៊ុតកៅស៊ូផ្លូវជាតិលេខ៤កំណាត់កាលទី១នេះ បានចាប់ផ្តើមឡើងកាលយប់ថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៧ ដែលមានប្រវែង ១៧៥០ម៉ែត្រ ទទឹង ២២ម៉ែត្រ ចាប់ពីរង្វង់មូលចោមចៅដល់ផ្លូវបំបែកកប់ស្រូវ៕