ឯកឧត្ដម ឃួង ស្រេង ជួបសម្ដែងការគួរសមជាមួយលោកជំទាវ សាន់នីយ៉ា ឌូរ៉ានី ចាមែល
ថ្ងៃចេញផ្សាយ: Wednesday, March 13, 2019, 9:18 PM
នាព្រឹកថ្ងៃពុធ ០៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយលោកជំទាវ សាន់នីយ៉ា ឌូរ៉ានី ចាមែល ( Sunniya Durrani-Jamal ) នាយកតំបន់ និងក្រុមបេសកកម្មកម្មវិធីប្រចាំឆ្នាំ២១០៩ របស់ធនាគារអភិវឌ្ឍន៍អាសុី ( ADB ) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារដោះស្រាយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ និងការងារពាក់ព័ន្ធទៅនឹងគម្រោងអភិវឌ្ឍសំខាន់ៗ ក្នុងរាជធានីភ្នំពេញពីឆ្នាំ២០២០-២០២២ សម្រាប់ត្រៀមរៀបចំខ្លឹមសារសេចក្ដីព្រាងក្នុងបេសកកម្មកម្មវិធីសម្រាប់ប្រទេសទទួលជំនួយពីធនាគារអភិវឌ្ឍន៍អាសុី ( Country Programmimg Mission )។