សាលារាជធានីបានជួបពិភាក្សាជាមួយក្រុមហ៊ុនCINTRI លើពង្រាងកិច្ចព្រមព្រាងសេវាប្រមូលសម្រាមជាមួយនឹងបណ្តាខណ្ឌក្នុងរាជធានី
ថ្ងៃចេញផ្សាយ: Monday, January 18, 2016, 3:53 PM
សាលារាជធានីព្រឹកមិញនេះបានពិភាក្សាគ្នាជាមួយក្រុមហ៊ុនCINTRI លើពង្រាងកិច្ចព្រមព្រាងសេវាប្រមូលសម្រាមជាមួយនឹងបណ្តាខណ្ឌក្នុងរាជធានី ដែលនឹងត្រូវចាប់ផ្តើមអនុវត្តមុនគេក្នុងខណ្ឌ4កណ្តាលក្រុង គឺដូនពេញ ចំការមន 7មករា និងទួលគោក ដែលនេះជាយន្តការក្នុងការតម្រង់ទិសឲ្យកិច្ចការងារសម្អាតប្រមូលសម្រាមក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាព និងទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ។ ហើយសម្រាប់ក្នុងពេលឆាប់ខាងមុខ ប្រជាពលរដ្ឋនឹងត្រូវមានកាតព្វកិច្ចបង់កម្រៃសេវានេះឲ្យបានគ្រប់គ្នា និងដោយផ្ទាល់ជាមួយសាលារាជធានី ហើយសាលារាជធានីនឹងទូទាត់ជាមួយក្រុមហ៊ុន ធ្វើដូចនេះគឺដើម្បីក្រុមហ៊ុនត្រូវតែធានាឲ្យស្អាតមួយសាលារាជធានី រួចហើយសាលារាជធានីមានគណនេយ្យភាពជាមួយប្រជាពលរដ្ឋ។