ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  សកម្មភាពរៀបចំហេដ្ឋារចនាសម្ព័ន្ឋប្រឡាយ

សកម្មភាពរៀបចំហេដ្ឋារចនាសម្ព័ន្ឋប្រឡាយ

ថ្ងៃចេញផ្សាយ: Monday, June 06, 2016, 5:41 PM

ក្នុងផែនការរៀបចំហេដ្ឋារចនាសម្ព័ន្ឋប្រឡាយឲ្យមានលក្ខណៈយុទ្ឋសាស្ត្រយូរអង្វែង រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងបុកបន្ទះបេតុងធ្វេីជញ្ជាំងប្រឡាយបាក់ទូកនិងផ្លូវបេតុងអមសងខាងប្រឡាយ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ប្រឡាយនេះ ទទួលទឹកមួយផ្នែករបស់ខណ្ឌឫស្សីកែវ ខណ្ឌទួលគោក និងខណ្ឌដូនពេញ។

គិតត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ ការដ្ឋានសម្រេចបុកបន្ទះបេតុងបានប្រវែង ២៨៦ម លេីប្រវែងជំហានទី១ ៤៣២ម ត្រូវជា ៦៦%។ ចំពោះមុខ កំពុងចាក់បេតុងធ្នឹម បង្កាន់ដៃ និងស្ថាបនាផ្លូវបេតុងសងខាងប្រឡាយ។

13346721_575000972680659_4213564523146972749_n 13330987_575000962680660_6972809988537807891_n