សកម្មភាពរាប់បាត្រនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា
ថ្ងៃចេញផ្សាយ: Tuesday, June 21, 2016, 11:19 PM
នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ និងសហការីបានអញ្ជើញចូលរួមសូត្រមន្ត រាប់បាត្រព្រះសង្ឃ ៨១អង្គ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ដើម្បីថ្វាយព្រះពរជ័យសិរីមង្គល ក្នុងឱកាសបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៨០ព្រះវស្សា យាងចូល ៨១ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការ:ដ៏ខ្ពង់ខ្ពស់។
![13434825_1051648938204844_5349164339882033821_n](http://phnompenh.gov.kh/wp-content/uploads/2016/06/13434825_1051648938204844_5349164339882033821_n-300x200.jpg)