សកម្មភាពជួសជុលសួនច្បារវិមានឯករាជ្យ
ថ្ងៃចេញផ្សាយ: Monday, July 06, 2015, 9:21 AM
ដេីម្បីលេីកកំពស់សោភ័ណភាពក្នុងរាជធានីភ្នំពេញអោយកាន់តែស្រស់បំព្រង នៅថ្ងៃទី០២ខែកក្កដាឆ្នាំ២០១៥នេះ សាលារាជធានីភ្នំពេញ បានចាប់ផ្តេីមជួសជុលសួនច្បារវិមានឯករាជ្យ ដោយរក្សាទម្រង់ដេីមនៅដដែល។ ការងាររួមមានៈ ការប្តូរកម្រាលពីការឺឡានិងខឿនបេតុងទៅថ្មម៉ាបក្រានីតគ្រេីម ជួសជុលអាងបាញ់ទឹក តម្លេីងបង្គោលភ្លេីងសួនថ្មី តម្លេីងបន្ទះដែកប្រហោងគ្របជុំវិញគល់ឈេី ដាំជួសដេីមក្ងោក តម្លេីងបង់អង្គុយថ្មី រៀបចំប្រព័ន្ឋទឹកស្រោចស្រព…ព្រមទាំងបង្កេីតផ្លូវឯកទិសថ្មីភ្ជាប់ពីមហាវិថីព្រះសីហនុទៅមហាវិថីព្រះសុរាម្រឹតនៅជាប់វិថីសុធារស។